Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទនៅបឹងទន្លេសាបបានចំនួន៤នាក់ហើយ

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានបន្តចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ កំពង់លែង ជលគីរី កំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង។ នៅក្នុងប្រតិបត្តិការនេះ អាជ្ញាធរចម្រុះខេត្តកំពង់ឆ្នាំងបានបំផ្លិចបំផ្លាញទីតាំងនេសាទខុសច្បាប់បានមួយចំនួនធំ។ ប៉ុន្តែ បើគិតជារួមមកដល់ពេលនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទនៅបឹងទន្លេសាបបានចំនួន៤នាក់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានអះអាងឲ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២៤ ខែមីនា រហូតមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កម្លាំងចម្រុះបានចេញប្រតិបត្តិការយ៉ាងសស្រោកសស្រាំសម្រេចបានលទ្ធផល រួមមាន បានរុះរើរបាំងសាច់អួន ចំនួន ៩៨កន្លែង ប្រវែង ៦ ៥៣៥ម៉ែត្រ ដកបង្គោល ចំនួន ៣ ៧៤០ដើម រុះរើលបលូសាច់អួន ១២១លូ រុះរើសម្រាស់ ចំនួន ១១៩កន្លែង ទំហំសរុប ១៥ ៥១៥ម៉ែត្រការ៉េ ដកបង្គោល ២ ៧៧០ដើម រុះរើមែកសម្រាស់ប្រមាណជិត ៣ម៉ឺនមែក រុះរើសាច់អួន ចំនួន ៦វង់ រុះរើរបាំងស្បៃមុង ៧កន្លែង ប្រវែង ៣០០ម៉ែត្រ លូស្បៃមុង ៧លូ រុះរើរបាំងឈើចំនួន ៥កន្លែង ប្រវែង ៥០០ម៉ែត្រ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តល្មើសចំនួន ៤នាក់ រួមនឹងវត្ថុតាងមួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំងនេះ គឺបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យ​សភាកម្ពុជា បានរកឃើញមាននូវករណីប្រព្រឹត្តបទល្មើសនេសាទជាច្រើនបាន និងកំពុងកើតមាននៅបឹងទន្លេសាប។ ប្រតិបត្តិការនេះទៀតសោត ក៏បានកើតឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាដាច់ណាត់ឲ្យអភិបាលខេត្តនៅជុំវិញបឹងទន្លេសាប ត្រូវបានបង្រ្កាបឲ្យបានដាច់ខាតនូវបទល្មើសនេសាទនេះ។

ឆ្លើយតបនឹងបទបញ្ជានេះ លោក ស៊ុន សុវណ្ណារិទ្ធ បានអះអាងប្រាប់«កម្ពុជាថ្មី»ថា អាជ្ញាធរខេត្តកំពង់ឆ្នាំង នឹងបោសសម្អាតឲ្យអស់នូវបទល្មើសនេសាទខុសច្បាប់នៅបឹងទន្លេសាបនេះ។ បើតាមលោកអភិបាលកំពង់ឆ្នាំងរូបនេះ គឺចាប់ពីពេលនេះទៅ លែងមានទៀតហើយនូវការប្រព្រឹត្តបទល្មើសនេសាទនៅបឹងទន្លេសាបនៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម