Connect with us

ព័ត៌មានជាតិ

លំហូរវិនិយោគ នឹងកើនឡើងកាន់តែច្រើន​ជួយកំណើនសេដ្ឋកិច្ចជាតិ​តាមរយៈបរធនបាលកិច្ច

បានផុស

នៅ

បរធនបាលកិច្ច មានបួនប្រភេទ រួមមាន បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ បរធនបាលកិច្ច ដែលលើកឡើងនេះ សុទ្ធតែជាការចូលរួមចំណែកនៅក្នុងវិស័យសេដ្ឋកិច្ច តាមរយៈការទាក់ទាញលំហូរទុនវិនិយោគទាំងក្នុង និងក្រៅប្រទេស។ នេះបើតាមការលើកឡើងរបស់លោក ប៉ូ សំអាង នាយកដ្ឋានស្រាវជ្រាវ  បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ ថ្លែងនៅក្នុងសន្និសីទ ក្រោយសិក្ខាសាលាស្តីពី«ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច នៅកម្ពុជា» ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តដូច្នេះថា« ប្រសិនបើបង្កើតបរធនបាលបានច្រើន នោះមានន័យថាសកម្មភាព សេដ្ឋកិច្ចក៏វាកើនទៅតាមនោះដែរ អញ្ចឹងនៅពេលដែលសកម្មភាពសេដ្ឋកិច្ចកើនឡើងតាមរយៈការវិនិយោគនៅក្នុងវិស័យបរធនបាលកិច្ចនេះ មានន័ថា វាក៏ចូលរួមចំណែកនៅក្នុងការបង្កើនចំណូលពន្ធដល់វិស័យសេដ្ឋកិច្ចជាតិផងដែរ»។

បន្ថែមលើនេះ លោក ហាយ សុវណ្ណា មន្រ្តីដឹកនាំការងារនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច បានលើកឡើងថា បរធនបាលកិច្ច ជាផ្នែកមួយជួយបង្កើនទំនុកចិត្តសម្រាប់វិនិយោគគិនបរទេស ដែលមានបំណងចូលមកវិនិយោគនៅកម្ពុជា។ លោកថា ប្រទេសឡាវ ហ្វីលីពីន ឥណ្ឌូណេស៊ី គឺមិនទាន់មានច្បាប់បរធនបាលកិច្ចទេ ដែលចំណុចនេះ គឺនៅក្រោមកម្ពុជា ខណៈដែលយើងមានបរធនបាលកិច្ចតាំងពីឆ្នាំ ២០១៩ ហើយឥឡូវក៏មាននិយ័តករថែមទៀត។

លោក ហាយ សុវណ្ណា ពោលដូច្នេះថា« នេះគឺជាទំនុកចិត្តមួយសម្រាប់វិនិយោគិនបរទេស ដែលគាត់ចាំបាច់ ប្រើប្រាស់សេវាកម្មរបស់បរធនបាលកិច្ច ពីព្រោះច្បាប់កម្ពុជាយើងចែងថា ជនបរទេសមិនអាចកាន់កាប់កម្មសិទ្ធិ ដីធ្លី ក៏ដូចជាអលនទ្រព្យបានទេ ប៉ុន្តែចាប់ពីជាន់ទី១ទៅ ទើបពួកគាត់មានសិទ្ធិ..ក្នុងករណីដែលគាត់ចង់វិនិយោគលើដីធ្លី ឬអគារ គាត់ចាំបាច់ត្រូវតែរកបរធនបាល ដែលគាត់ជាអ្នកផ្តល់សេវាបរធនបាលកិច្ច»។

មន្រ្តីជាន់ខ្ពស់រូបនេះ ពន្យល់ពាក់ព័ន្ធនឹងការកើនឡើងនៃចំណូលពន្ធដារ បានមកពីបរធនបាលកិច្ចថា« យើងមាននិយ័តករ ក្នុងការផ្តល់អាជ្ញាបណ្ណ ..ដើម្បីបានអាជ្ញាបណ្ណ ប្រតិបត្តិការត្រូវបង្កើតក្រុមហ៊ុន អញ្ចឹងនៅពេលបង្កើតក្រុមហ៊ុន ប្រាកដជាត្រូវការបុគ្គលិក នៅពេលដែលក្រុមហ៊ុនត្រូវការបុគ្គលិក មានន័យថា ជួយសេដ្ឋកិច្ចមួយក្នុងការបង្កើតការងារដល់ពលរដ្ឋ…នៅពេលបុគ្គលិកមានចំណូលលើសពី ៣០០ដុល្លារ ត្រូវជាប់ពន្ធ ដូច្នេះត្រូវបង់ពន្ធចូលរដ្ឋ ដែលនេះជាការបង្កើនចំណូលរដ្ឋផងដែរ»៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម