ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះសីហនុ អនុញ្ញាតឲ្យក្រុមហ៊ុន ហនុមាន ប៊ែរវើរីជីស ឯ.ក រៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី និងលក់ស្រាបៀរ ភេសជ្ជៈ អបអបសាទរពិធីបុណ្យចូលឆ្នាំថ្មី
អាជ្ញាធរខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យក្រុមហ៊ុន ហនុមាន ប៊ែរវើរីជីស ឯ.ក រៀបចំព្រឹត្តិការណ៍ ប្រគុំតន្ត្រី និងលក់ស្រាបៀរ ភេសជ្ជៈ អបអបសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខនេះ។
នៅក្នុងលិខិតជម្រាបជូន នាយកប្រតិបត្តិក្រុមហ៊ុន ហនុមាន ប៊ែរវើរីជីស ឯ.ក នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ លោក ឡុង ឌីម៉ង់ ក្នុងនាមអភិបាលខេត្តស្ដីទី នៃគណៈអភិបាលខេត្តព្រះសីហនុ បានឆ្លើយតបថា រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតជាគោលការណ៍ឲ្យក្រុមហ៊ុន ហនុមាន ប៊ែរវើរីជីស ឯ.ក រៀបចំព្រឹត្តិការណ៍ ការប្រគុំតន្ត្រី និងលក់ស្រាបៀរ ភេសជ្ជៈ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២២ នៅទីតាំងដីឡូតិ៍របស់ឧកញ៉ា គុយ ណាត ទល់មុខឆ្នេរអូរឈើទាល ២ ស្ថិតក្នុងភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


