Connect with us

ព័ត៌មានជាតិ

អង្គការ Birdlife បញ្ចប់ការស្តារត្រពាំង​ចំនួន១០ទីតាំង សម្រាប់ជាជម្រក និងចំណីសត្វ​នៅតំបន់ព្រៃលំផាត់

បានផុស

នៅ

ត្រពាំង គឺជា​ទីជម្រកដែលផ្តល់ចំណី និងទឹកសម្រាប់សត្វជាច្រើនប្រភេទនៅក្នុងព្រៃរបោះ ហើយសត្វស្លាប​ទឹក​ជាច្រើនប្រភេទដូចជា ត្រយងយក្ស ត្រយងចង្កំកស ត្រដក ក្រៀល និងសត្វជាច្រើនទៀត​នៅដែនជម្រកសត្វព្រៃលំផាត់ពឹងផ្អែកលើត្រពាំងដើម្បីរកចំណី និងប្រភពទឹក ជាពិសេសក្នុង​រដូវប្រាំង។ រហូតមកដល់ពេលនេះ អង្គការបានបញ្ចប់ការស្ដារត្រពាំងចំនួន១០ ទីតាំង ដែលស្ថិតនៅដែនជម្រកសត្វព្រៃលំផាត់។ នេះបើតាមអង្គការ Birdlife នៅថ្ងៃទី ១២ ខែ មេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការ Birdlife បានឱ្យដឹងថា បច្ចុប្បន្ន មានត្រពាំងជាច្រើនត្រូវបានគ្រប់ដណ្តប់​ដោយស្មៅ​ក្រាស់ និងមួយចំនួនទៀតគោករាក់មិនអាចរក្សាទឹកបានយូរសម្រាប់​សត្វប្រើប្រាស់រហូត​ដល់​រដូវភ្លៀងត្រឡប់សារជាថ្មី។ ក្នុងឆ្នាំ២០២២នេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា Birdlife in Cambodia បានជីកស្តារត្រពាំងធម្មជាតិចំនួន១០ត្រពាំងក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុង​គោលបំណងសម្រាប់ការប្រើប្រាស់របស់សត្វនៅក្នុងរដូវប្រាំង។ ការជីកស្តារត្រូវបានធ្វើឡើង​ដោយកម្លាំងប្រជាពលរដ្ឋមូលដ្ឋាន ហើយការជ្រើសរើសប្រជាពលរដ្ឋមូលដ្ឋានគឺវាប្រសើរជាង​ការ​ប្រើគ្រឿង​ចក្រគឺដើម្បីផ្តល់ប្រាក់ចំណូលបន្ថែមជូនពួកគាត់ និងផ្សារភ្ជាប់ការងារអភិរក្ស​សត្វ​ព្រៃជាមួយ​សហគមន៍។ 

 សូមបញ្ជាក់ថា បន្ទាប់ពីការជីកស្តារ ត្រពាំងទាំងអស់នេះ​នឹងត្រូវបានតាមដានកត់​ត្រាពីកម្រិតទឹក ស្ថានភាពរុក្ខជាតិ និងការប្រើប្រាស់របស់សត្វព្រៃ នៅទីនោះ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម