ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ រូបសំណាកព្រះថោងនាងនាគ បានផ្សាភ្ជាប់យ៉ាងជ្រៅជាមួយនឹងពិធីអាពាហ៍ពិពាហ៍របស់ខ្មែរ
មានប្រសាសន៍នៅក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ នាព្រឹកថ្ងៃសៅរ៍ ទី ១៦ ខែមេសា ឆ្នាំ ២០២២ នេះ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ហើយជាថ្ងៃវារៈឡើងស័កផងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកចក្រកម្ពុជាបានលើកឡើងថា រូបសំណាកព្រះថោងនាងនាគ ឬរូបបដិមាព្រះថោងនាងនាគ ឬព្រះបរមរូបព្រះថោងនាងនាគ ពិតមែនតែប្រវត្តិសាស្ត្របានបកស្រាយពីនេះពីនោះ ប៉ុន្តែយ៉ាងហោចណាស់ អ្វីដែលបានកើតឡើងពីអតីតកាល ក្នុងពេលនេះ និងទៅអនាគត គឺបានផ្សាភ្ជាប់យ៉ាងជ្រៅជាមួយនឹងអាពាហ៍ពិពាហ៍របស់ខ្មែរយើង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា យើងត្រូវក្រឡេកមើលឲ្យច្បាស់នៅពេលរៀបអាពាហ៍ពិពាហ៍ យ៉ាងហោចណាស់មានចំណុចមួយចំនួន ដែលទាញយកពីរឿងទាក់ទិននឹងព្រះថោងនាងនាគ គឺបុរសតែងចូលដណ្ដឹងស្ត្រី។ បើទោះបីជារូបភាពបានបង្ហាញ ពីពេលមុនថា បុរសបានចូលទៅដណ្ដឹងស្ត្រី ដោយសារតែការលើកភ្នំប្រុសភ្នំស្រីក៏ដោយ ប៉ុន្តែអត្ថន័យពិតប្រាកដ ដែលបានផ្សារភ្ជាប់និងរឿងព្រេងខ្មែរ ឬអាពាហ៍ពិពាហ៍របស់ខ្មែរយើង គឺនៅត្រង់បុរសចូលទៅដណ្ដឹងស្ត្រី ហើយតាមប្រវត្តិក៏បញ្ជាក់ច្បាស់នៅក្នុងអាពាហ៍ពិពាហ៍របស់យើង គឺនៅក្រោយពីបុរសចូលទៅដណ្ដឹងស្ត្រី ក៏មានពិធីអាពាហ៍ពិពាហ៍ ហើយមុនពេលឡើងផ្ទឹម គឺខាងស្ត្រីទៅដឹកដៃខាងបុរសចូលមកដើម្បីផ្ទឹម ហើយបន្ទាប់ពីបញ្ចប់រួចរាល់ហើយនោះគឺបុរសតែងតាំងស្បៃខាងស្រី ដែលហៅថា ព្រះថោងនាងនាគ។


បើតាមសម្ដេចតេជោ ហ៊ុន សែន កន្លងមកសម្ដេចក៏បានធ្លាប់បានកែសម្រួលទាក់ទងទៅនឹងការកាន់ដាវនេះដែរ ដែលម្តងកាន់ដាវដៃឆ្វេង ម្តងកាន់ដាវដៃស្ដាំ ពេលខ្លះអត់ដាវ ពេលខ្លះមានដាវ ឬកាន់ដាវមិនសមរម្យជាដើម សម្ដេចបានកែសម្រួលលើបញ្ហានេះរួចហើយ។
ដោយឡែកចំណុចមួយទៀត ដែលសំខាន់ផងដែរចំពោះការរៀបអាពាហ៍ពិពាហ៍ គឺពិធីបុកល័ក្ខ ដែលពិធីនេះអាចារ្យគុណបានពន្យល់ ពិធីបុកល័ក្ខ គឺដើម្បីបន្សាបពិសទាំងឡាយរបស់នាងនាគតែម្ដង ដោយការបុកល័ក្ខនេះ មិនបានយកទៅលាងធ្មេញរបស់បុរសទេ គឺយកទៅលាងធ្មេញខាងស្ត្រី ដែលតំណាងឲ្យការបន្សាបពិសនាងនាគ។
បើតាមសម្ដេចតេជោ ការកើតឡើងនូវរូបសំណាកផ្សេងៗនៅក្នុងខេត្តព្រះសីហនុ គឺជានិមិត្តរូបនៃការកកើតទឹកដីក៏ដូចជាការកកើតនៅខេត្តព្រះសីហនុរបស់យើងនេះ ប៉ុន្តែបានក្លាយទៅជាផលិតផល នៃវិស័យទេសចរណ៍ដ៏ទាក់ទាញផងដែរ៕
អត្ថបទ៖ កោះកែវ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


