Connect with us

ព័ត៌មានជាតិ

នាយក​រដ្ឋមន្រ្តី​កម្ពុជា​ឡាវ​ ជួប​ពិភាក្សា​គ្នា​​មុន​ជំនួប​​​ប្រជុំ​នៅ​ប្រទេស​ជប៉ុន

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤ នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុននាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ។

នេះ​ជា​ជំនួប​ជា​ថ្មី​រវាង​ប្រមុខ​ដឹកនាំប្រទេស​ទាំងពីរ​​ បន្ទាប់ពីមេដឹកនាំ​ឡាវ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុងភ្នំពេញនាពេល​ថ្មីៗ​កន្លង​មក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពេល​ជួប​​ពិភាក្សា​ជាមួយ​មេដឹកនាំ​កម្ពុជា នាយករដ្ឋមន្ត្រីឡាវក៏​បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​ជួយ​ដល់រដ្ឋាភិបាលឡាវដូចជាការជួយផ្ដល់នូវវ៉ាក់សាំងប្រឆាំងកូវីដ19 រថយន្តដឹកវ៉ាក់សាំង covid 19 រួមទាំងថវិកាមួយចំនួន ដើម្បីដោះស្រាយនិងទប់ស្កាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ19។

លោកនាយករដ្ឋមន្ត្រីឡាវ ផនខាំ វីផាវ៉ាន់ ក៏បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាម​អ្វី​ដែល​បាន​ឯកភាពគ្នានាពេលកន្លងមក ជាពិសេសការបញ្ចប់នូវឯកសារមេពាក់ព័ន្ធទៅនឹងព្រំដែននៃប្រទេសទាំង​ពីរ។ លោកក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងប្រទេសទាំងពីរហើយបានស្នើសុំឲ្យកម្ពុជាបន្តក្នុងការផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក។

នៅក្នុងឱកាសនោះផងដែរ លោកក៏ប្រកាស​គាំទ្រចំពោះការបោះឆ្នោតឃុំសង្កាត់នៅក្នុងប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនានាពេលខាងមុខនេះ។ ជាមួយ​គ្នានោះ​លោកបានថ្លែងនូវការស្វាគមន៍ចំពោះដំណើរអញ្ជើញបំពេញទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនាពេលខាងមុខទៅកាន់ប្រទេសឡាវ។

សម្ដេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា នេះគឺជាជំនួបមួយដែលមានសារៈសំខាន់ក្នុងនាមជាប្រទេសជិតខាងក្នុងនាមប្រទេសបងប្អូនគ្នាហើយកន្លងទៅថ្មីៗនេះ ប្រទេសទាំងពីរក៏បានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីទៅវិញទៅមក។

សម្ដេចតេជោបង្កាញក្តី​រីករាយដែលបានមើលឃើញពីលទ្ធផល ដែលបានអនុវត្តនិងសម្រេចជាមួយគ្នាកន្លងមកនេះ ដែល​បាន​ធ្វើអោយទំនាក់ទំនងនិង​​ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា សម្ដេចពិតជាមានមោទន​ភាពចំពោះទំនាក់ទំនងរវាងប្រទេសទាំង​ពីរ។ សម្ដេចតេជោក៏បានជម្រាបជូននាយករដ្ឋមន្ត្រីឡាវ ដើម្បីអោយត្រៀមរៀបចំនូវឯកសារពាក់ព័ន្ធសម្រាប់កិច្ចប្រជុំខាងមុខ នៅពេលដែលសម្ដេចអញ្ជើញបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសឡាវ។

លោកនាយករដ្ឋមន្ត្រីឡាវ បានឯកភាពទាំងស្រុងនូវអ្វីដែលសម្តេចតេជោបានមានប្រសាសន៍លើកឡើងជាពិសេសទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីហើយលោកក៏បានអបអរសាទរចំពោះកម្ពុជា ដែលទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ​ និងបានដើរតួនាទីយ៉ាងសកម្មក្នុងការដឹកនាំអាស៊ានកន្លងទៅនេះ។

លោកនាយករដ្ឋមន្ត្រីឡាវមានប្រសាសន៍លើកឡើងទៀតថា លោកនឹងគ្រោងទៅទស្សនកិច្ចនៅខេត្តពីរដែលជាប់ព្រំដែនកម្ពុជាក្នុងគោលបំណង ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការខេត្តនិងខេត្ត និងបណ្ដាព្រំប្រទល់ជាមួយកម្ពុជា ដើម្បីបញ្ជាក់​ពី​គោលនយោបាយរបស់ប្រទេសទាំងពីរ ក្នុងការជំរុញលើកកម្ពស់និងបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើសុំឲ្យមានការសាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំងពីរផងដែរ ដើម្បីឲ្យទំនាក់ទំនង រវាងប្រជាជននិងប្រជាជនកាន់តែជិតស្និទ្ធនឹងគ្នា។ ក៏ប៉ុន្តែទាក់ទងនឹងការសាងសង់ស្ពាននេះ ក៏​នឹង​រង់ចាំការពិភាក្សាជាមួយ​រដ្ឋមន្ត្រីក្រសួងសាធារណការឡាវ។

ទាក់ទងទៅនឹងគម្រោងនៃការកសាងស្ពាននេះ សម្ដេចតេជោបានមានប្រសាសន៍ថា វាជារឿងដ៏ល្អបំផុតសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។

លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើឲ្យមានការផ្លាស់ប្ដូរទស្សនៈកិច្ចមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរហើយក្នុងនោះលោក​​​នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសឡាវនាពេលខាងមុខនេះ ។ ជាការឆ្លើយតប សម្ដេចតេជោបានឯកភាពហើយមានប្រសាសន៍ថា ជារឿងដ៏ល្អណាស់​សម្រាប់​ការ​អញ្ជើញមេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនោះ​គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម