ព័ត៌មានជាតិ
រដ្ឋបាលរាជធានីនឹងចាត់វិធានការចំពោះអ្នកគេចវេះមិនអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ដួសទី៣ ឬ ដូសជំរុញ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកជាថ្មីម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ សូមមេត្តារួសរាន់អញ្ជើញមកទទូលវ៉ាក់សាំង ឬ នាំយកបុត្រធីតារបស់លោកអ្នក ដែលមានអាយុចាប់ពី ៣ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ឱ្យមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ដូសជំរុញ ដែលជា“វាក់សាំងកាតព្វកិច្ច ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា នៅតាមទីតាំងដែលបានរៀបចំជូន។ ចំពោះបុគ្គលទាំងឡាយណា ដែលនៅតែបន្តគេចវេះមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដួសទី៣ ឬ ដូសជំរុញ ដែលជា “វ៉ាក់សាំងកាតព្វកិច្ច” ស្របតាមខ្លឹមសារនៃសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ២៥ខែមេសា ឆ្នាំ២០២២ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖
យោង ៖ -អនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ស្ដីពីកាតព្វកិច្ចក្នុងការទទូលការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ -អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា ក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវចំណាត់ការដ៏ម៉ឺងម៉ាត់ ប្រកប ដោយប្រសិទ្ធភាពខ្ពស់ ទន្ទឹមគ្នាទៅនឹងការជំរុញការអនុវត្តគោលនយោបាយជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន ប្រជាជន តាមរយៈ “អភិក្រមផ្ការីក” បង្កើតបាននូវភាពស៊ាំសហគមន៍ពិតប្រាកដ សម្រាប់ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ដើម្បីការពារអាយុជីវិតបជាជន ខឿនសុខុមាលភាពសាធារណៈ និងការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានសម្រេចបិទ បញ្ចប់ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១* កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ប្រកបដោយភាព ប្រាកដនិយម និងការទទួលខុសត្រូវខ្ពស់ ពោលគឺ “វាក់សាំង គីជាសេដ្ឋកិច្ច”។

យ៉ាងណាមិញ អនុលោមតាមអនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ស្ដីពីកាតព្វកិច្ចក្នុង ការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្តី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកជាថ្មីម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ សូមមេត្តារួសរាន់អញ្ជើញមកទទូលវ៉ាក់សាំង ឬ នាំយកបុត្រធីតារបស់លោកអ្នក ដែលមានអាយុចាប់ពី ៣ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ឱ្យមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ដូសជំរុញ ដែលជា “វាក់សាំងកាតព្វកិច្ច ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា នៅតាមទីតាំងដែលបានរៀបចំជូន ដូចក្នុង ឧបសម្ពន្ធនៃសេចក្តីជូនដំណឹងនេះ ឬ នៅទីកន្លែងសមស្របដែលងាយស្រួលសម្រាប់ខ្លួន ដើម្បីយើងបន្តរួមគ្នារក្សាឱ្យ បាននូវ “ភាពស៊ាំសហគមន៍ពិតប្រាកដ និងដើម្បីឱ្យរាជរដ្ឋាភិបាលពិចារណាបន្ធូរបន្ថយកាតព្វកិច្ចមួយចំនួន ក្នុងវិស័យ សុខាភិបាល បន្ថែមទៀត។

ចំពោះបុគ្គលទាំងឡាយណា ដែលនៅតែបន្តគេចវេះមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដួសទី៣ ឬ ដូសជំរុញ ដែលជា “ថៅវ៉ាក់សាំងកាតព្វកិច្ច” ស្របតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងន រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន។ ក្នុងករណីចាំបាច់ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរឹតបន្តឹងការត្រួតពិនិត្យសុពលភាពបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬ ប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនអនុញ្ញាតឲ្យ បុគ្គលណាមួយដែលគ្មានប័ណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ មានប័ណ្ណចាក់វ៉ាក់សាំងដែលគ្មានសុពលភាពសម្រាប់ដូសទី៣ ឬ ដូសជំរុញ ចូលក្នុងបរិវេណទីតាំងបិទជិត ដូចជា រោងចក្រ-សហគ្រាស អាជីវកម្មដ្ឋាន មណ្ឌលកម្សាន្ត ផ្សាររដ្ឋ ផ្សារ ឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងគ្រឹះស្ថានសិក្សា ជាដើម។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន និងរួសរាន់ អញ្ជើញមកទទួលវ៉ាក់សាំងដោយឥតគិតថ្លៃ ឱ្យបានទាន់ពេលវេលា ប្រកបដោយស្មារតី ភ្ញាក់រឭក និងការទទួលខុសត្រូវខ្ពស់៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


