Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ៖ ស្តង់​ដារអន្តរជាតិ​ មានតែក្នុងវិស័យកីឡាប៉ុណ្ណោះ តែនយោ​បាយ ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស​​គ្មាន​ទេ

បានផុស

នៅ

​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ស្តង់​ដារអន្តរជាតិ​ មានតែក្នុងវិស័យកីឡាតែប៉ុណ្ណោះ ក៏ប៉ុ​ន្តែ​នយោ​បាយ ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស​​គ្មាន​នោះទេ។ ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើង​ក្នុង​ពិធីជួប​សំណេះ​សំណាល និងផ្តល់អនុសាសន៍មួយចំនួនដល់កីឡាករ-កីឡាការិនី និងអត្ត​ពលិក មុន​ពេល​ចាកចេញ​ទៅ​​ប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី ៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី ២៨ ខែមេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេជោ ហ៊ុន សែន ​បញ្ជាក់យ៉ាងដូច្នេះថា «ស្តង់ដារអន្តរជាតិ​មាន​តែក្នុង​វិស័យកីឡា ប៉ុន្តែស្តង់ដារលើបញ្ហានយោបាយលើបញ្ហាគ្រប់គ្រង លើបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើម គឺគ្មានស្តង់ដារអន្តរជាតិទេ ពីព្រោះចំណុចវាខុសគ្នា​​…យើង​​ពិនិត្យមើល​តែ​ប៉ុណ្ណេះទៅបានហើយ​។ ខ្ញុំនិយាយពីប្រទេស​ដែលថា បិតាប្រជាធិបតេយ្យ គេអនុវត្តស្តង់ដារខុសគ្នា។ ឧទាហរណ៍ដូចនៅសហរដ្ឋអាមេរិក មានប្រជាជនគាំទ្រត្រឹមតែ ៤០ភាគរយ ឬក្រោម ៤០ ភាគរយ គឺអាចធ្វើប្រធានាធិបតីបានហើយ​…ប៉ុន្តែប្រជាធិបតេយ្យនៅបារាំង ដែលទើបនឹងបោះឆ្នោតហើយថ្មីៗនេះ បើមិនលើស ៥០ភាគរយទេ គឺមិនអាចធ្វើប្រធានាធិបតីបានទេ»។​

​សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់ថា ​«ដំណើរ​​ការ​ប្រជាធិបតេយ្យ វាអត់ដូចគ្នាទេ ពីប្រទេសមួយទៅប្រទេសមួយ ប៉ុន្តែគេហៅថា ប្រភេទប្រជាធិបតេយ្យ ដែលប្រទេសខ្លះប្រកាន់យករបបប្រធានា​ធិបតី ប្រទេសខ្លះកាន់យករបបសភា ដូច្នេះ​ទោះបីជា​របបប្រធានាធិបតី ឬរបបសភា​ក៏ដោយ​ ក៏​​គេ​​ហៅ​ថា ជា​ប្រជាធិបតេយ្យដូចគ្នា ប៉ុន្តែជាផ្សេងគ្នាមិនមែនស្តង់ដាតែមួយទេ​»។

សម្ដេចបានពន្យល់ថា របបប្រធានាធិបតី អំណាចស្ថិតនៅលើប្រធានាធិបតី។ ចំណែករបបសភា គឺ​​អំណាច​​​នៅ​​នាយករដ្ឋមន្ត្រី ហើយបើមើលនៅ​លើពិភពលោក របបប្រធានាធិបតី​មាននៅ​អាមេរិក ចំណែកនៅបារាំងពាក់កណ្ដាលពាក់កណ្ដាល​។​ នៅអាស៊ាន​របបប្រធានាធិបតីមានពីរ គឺនៅហ្វីលីពីន និងឥណ្ឌូនេស៊ី​ តែប្រទេសទាំងពីរនេះ អត់មាននាយករដ្ឋមន្ត្រីទេអំណាច ​នៅលើប្រធានាធិបតី។ កូរ៉េខាងត្បូង​របបប្រធានាធិបតីដែរ ប៉ុន្តែមាននាយករដ្ឋមន្ត្រី។ ចំណែកសាំងហ្គាពួរ ម៉ាឡេស៊ី ថៃ កម្ពុជា ជារបបសភា ដែល​អំណាចស្ថិតនៅលើ​នាយក​រដ្ឋមន្ត្រី។ ឥណ្ឌា​មានប្រធានាធិបតី តែជានិមិត្តរូបហើយ អំណាចស្ថិតនៅនាយករដ្ឋមន្ត្រី៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម