Connect with us

ព័ត៌មានជាតិ

មន្រ្តី​សុខាភិបាលខេត្តកោះកុង​ប្រើ​ពេល​៤ថ្ងៃ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ១ ពាន់​នាក់ ក្រោយ​ពង្រីក​វិសាល​ភាព

បានផុស

នៅ

ក្រោយពង្រាយ​កម្លាំងកងទ័ព​អាវស​ចុះទៅតាមទីផ្សារ​ និងសាលារៀនតាម​មូលដ្ឋានក្នុង​ក្រុងស្រុក​នានា​ក្នុងខេត្តកោះកុង មន្រ្តីសុខាភិបាលបានទទួលចាក់វ៉ាក់​សាំងបង្ការការពារជំងឺកូវីដ១៩​ដល់ប្រជា​ពលរដ្ឋ និងសិស្សានុសិស្សបានប្រមាណ១.៥៧២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតចាប់តាំងពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែមេសា ឆ្នាំ២០២២ ពលរដ្ឋ និងសិស្សានុសិស្សនៅតាម​សាលា​រៀន ក៏ដូចជាទីផ្សារប្រមាណ ១.៥៧២ នាក់ ក្នុងនោះស្រ្តី៨៥៥នាក់ចាក់សាំងការពារជំងឺ​កូវីដដោយ​ស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំឡើយ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឺង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងនៅថ្ងៃទី២៩ ខែមេសា នេះថា យុទ្ធនាការពង្រាយកម្លាំងមន្រ្តីសុខាភិបាលចុះចាក់វ៉ាក់សាំងនៅពេលនេះ ជាការបង្ខិតសេវា​សាធារ​ណ​សុខាភិបាលដល់ក្បែរលំនៅដ្ឋានពលរដ្ឋ និងគ្រឹស្ថានសិក្សារបស់សិស្សានុសិស្ស។

ទោះយ៉ាងណា លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាល អះអាងក្នុងចំណោមពលរដ្ឋ១.៥៧២​នាក់​ខាងលើបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ភាគច្រើនជាអ្នកមកចាក់ដូសទី៣ និងដូសទី៤ គ្រាពួក​គាត់​ទើបតែដល់ពេលវេលាមកចាក់ និងអ្នកខ្លះធ្លាប់ឆ្លងជំងឺកូវីដ១៩កាលពីពេលកន្លងទៅ។

ក្រៅពីសាលារៀន និងបណ្តាទីផ្សារក្នុងខេត្ត រដ្ឋបាលខេត្តបានកំណត់គោលដៅសំខាន់​ដែលនឹងត្រូវ​ចាក់វ៉ាក់សាំងប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី រួមមាន៖តំបន់សេដ្ឋកិច្ចខេត្តកោះកុង តំបន់ទេស​ចរណ៍​តារាសាគរ ចំណតរថយន្ត និងចំណតទូក។

ដំណើរការផ្តល់សេវាចាក់វ៉ាក់សាំងតាមសាលារៀន និងទីផ្សារ ត្រូវបានរដ្ឋបាលខេត្តកោះកុង និងមន្ទីរ​សុខាភិបាល​ចាត់ទុកថា ជាយុទ្ធសាស្រ្តថ្មី ដើម្បីពន្លឿនវិសាលភាពយ៉ាងប្រសិទ្ធិភាព​តាមផែន​ការរបស់រាជរដ្ឋាភិបាលក្នុងន័យបង្កើនភាពសាំុក្នុងសហគមន៍នឹងជំងឺកូវីដ១៩។

ចំពោះប្រជាពលរដ្ឋដែលទើបតែមកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ ថ្លែងថា កាលដែលពួក​គាត់​មក​ចាក់វ៉ាកសាំងនៅពេលនេះ ដើម្បីឱ្យសិរីរាង្គកាយកាន់តែមានភាពស៊ាំនឹងជំងឺកូវីដ១៩បន្ថែម ទោះ​បីស្ថានភាពជំងឺនេះហាក់ធូរស្រាលច្រើនក៏ពិតមែន។

អ្នកស្រី ជា សំនាង ប្រជាពលរដ្ឋរស់នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា លើកឡើងថា រូបគាត់​បាន​ចាក់វ៉ាក់សាំងបានដូសទី៣ហើយ កាលដែលទើបតែមកចាក់ព្រោះកន្លងទៅមិនទាន់ដល់ពេលវេលាតាមរយៈកាតបង្ហាញ។ អ្នកស្រី យល់ថា មានតែថ្នាំវ៉ាក់សាំងតែមួយគត់ ទើបធ្វើឱ្យសុខភាព​មនុស្សគ្រប់គ្នាអាច​រួចផុតពីសេច​ក្តីស្លាប់​បាន គ្មានវ៉ាក់សាំងទេនោះម្ល៉េះជាប្រទេសជាតិមិនអាច​បើកការស្តារសេដ្ឋកិច្ច​សង្គមដូចពេល​នេះ​ឡើយ​។

​ដោយឡែក​យុវសិស្ស​ ស្រី​ឃីម រៀន​នៅវិទ្យាល័យ​ប៉ាក់ខ្លង​ អះអាងថា​ នាងរីករាយ​ដែលមាន​គ្រូពេទ្យ​ចុះមកចាក់វ៉ាក់សាំងដល់សាលារៀន ព្រោះកន្លងទៅម្តាយរបស់នាងរវល់ការងាររកស៊ីមិន​មាន​​ពេលគ្រប់គ្រាន់ជូនទៅចាក់វ៉ាក់សាំង​នៅមណ្ឌលសុខភាព។ ​

​ក្នុងនាម័យុវសិស្សម្នាក់​ ស្រីឃីម សូមថ្លែងអំណអរគុណយ៉ាងជ្រោលជ្រៅ​ជូនចំពោះក្រុមគ្រូពេទ្យ​ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់ផ្តល់​វ៉ាក់សាំងបង្ការជំងឺកូវីដ​បានទាន់ពេលវេលាដែលធ្វើឱ្យប្រទេសជាតិមានលទ្ធភាពស្តារសេដ្ឋកិច្ចឡើងវិញដូចសព្វថ្ងៃ។

​អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១៣ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១៣ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ២១ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម