ព័ត៌មានជាតិ
កម្ពុជា-ថៃ បើកច្រកព្រំដែនប៉ោយប៉ែតឡើងវិញនៅថ្ងៃទី ១ ដើមខែឧសភានេះ ក្រោយបិទជាង ២ ឆ្នាំ ដោយសារជំងឺកូវីដ១៩
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថាតាមការជូនដំណឹងរបស់ភាគីថៃតាមទូរស័ព្ទមិនទាន់មានជាលាយលក្ខ័អក្សរមករដ្ឋបាលខេត្តច្រកអន្តរជាតិប៉ោយប៉ែតដែលឈមខាងថៃច្រកខ្លងឡឹកប្រទេសថៃ នឹងត្រូវបើកឱ្យដំណើរការឆ្លងដែនចេញ-ចូលរវាងប្រទេសទាំងពីរនៅថ្ងៃទី១ ខែឧសភា២០២២ខាងមុខនេះដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់លិខិតឆ្លងដែន និងបណ្ណ័ព្រំដែនដែលមានសុពលភាព។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងនៅព្រឹកថ្ងៃទី ២៩ ខែមេសាថាយោងតាមការឲ្យដឹងពីរដ្ឋបាលខេត្ត ចំពោះជំហានទីមួយភាគីថៃគឺអនុញ្ញាតឲ្យប្រើតែបណ្ណព្រំដែននិងលិខិតឆ្លងដែនតែប៉ុណ្ណោះសម្រាប់ប័ណ្ណព្រំដែនគឺ កន្លងមកអាចចូលបានក្នុងរយៈពេល ៧ថ្ងៃឥឡូវនេះគឺខាងភាគីថៃអនុញ្ញាតឲ្យតែបីថ្ងៃតែប៉ុណ្ណោះចំពោះលិខិតឆ្លងដែនគឺអនុញ្ញាតឲ្យវបានរយះពេល១៤ថ្ងៃ។

ដោយសារតែព្រំដែនបានបិទអស់រយះពេលជាច្រើនឆ្នាំដោយសារជំងឺឆ្លងកូវីដ១៩ប័ណ្ណព្រំដែនភាគច្រើនដែលបងប្អូនប្រជាពលរដ្ឋមានត្រូវអស់សុពលភាពគឺមិនអនុញ្ញាតឲ្យឆ្លងដែនបានឡើយតម្រូវឲ្យធ្វើថ្មីនៅសាលាខេត្តដោយភ្ជាប់ជាមួយនឹងសៀវភៅប័ណ្ណព្រំដែនចាស់ដើម្បីឲ្យភាគីថៃគេបិទ sticker ថ្មីសម្រាប់វរយៈពេល ៦ ខែទើបអាចអាចប្រើប័ណ្ណព្រំដែនចូលទៅក្នុងប្រទេសថៃបាន។ លើសពីនោះត្រូវមានកាតចាក់វ៉ាសាំងការពារជំងឺកូវីដ១៩ជាប់ជាមួយ។
ដោយឡែកបើតាមលោក ឈឺន សុរិយាប្រធានច្រកចេញចូលតែមួយសាលាខេត្តបន្ទាយមានជ័យបានឱ្យដឹងថាចំពោះប័ណ្ណព្រំដែនដែលចេញដោយរដ្ឋបាលខេត្តបន្ទាយមានជ័យបើហួសសុពលភាពត្រូវដាក់ពាក្យស្នើបន្តបានរយះពេលមួយឆ្នាំ។តែបើផុតកំណត់រយៈពេលបួនឆ្នាំត្រូវធ្វើថ្មីក្នុងរយៈពេល៥ថ្ងៃបាន។តែដោយសារតែពេលនេះបងប្អូនសម្រុកចូលមកធ្វើច្រើនអាចយូរលើសការកំណត់៕
អត្ថបទ៖ ពៅ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ