Connect with us

ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រកាន់ស្តាំ ជ្រុលទៅបុករថយន្តដឹកទំនិញស្លាប់២នាក់

បានផុស

នៅ

យុវជន២នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ដោយសារជិះម៉ូតូមិនប្រកាន់ស្តាំជ្រុលទៅបុករថយន្តធំដែលកំពុងបើកមកពីមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីដ៏រន្ធត់នេះបានកើតឡើងនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨និង១០នាទីយប់ លេីកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចក្រុមទី១០ ភូមិព្រៃចែក ឃុំកំពង់ព្រះ  ស្រុកសង្កែ ខេត្តបាត់ដំបង រវាងរថយន្តដឹកទំនិញធុនធ្ងន់ (វ៉េអង) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 3A-4102  ជាមួយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ  សេរីឆ្នាំ2017 ពាក់ស្លាកលេខ បាត់ដំបង 1AA-8490 ដែលបេីកបរដោយឈ្មោះ ជឿន ជា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ និងអ្នករួមដំណេីរឈ្មោះ ណុប ផានិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមការពិនិត្យកន្លែងកេីតហេតុរបស់សមត្ថកិច្ច គឺមូលហេតុមកពីម៉ូតូជិះក្នុងទិសដៅពីកេីតទៅលិច ដោយបេីកបរមិនប្រកាន់ស្តាំ បណ្តាលអោយជ្រុលទៅបុកជាមួយរថយន្តដែលកំពុងបេីកបរច្រាស់ទិសគ្នា ទើបស្លាប់ទាំង២នាក់តែម្តង។ ដោយឡែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។

ឲក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សពទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យ ដោយឡែករថយន្តនិងម៉ូតូ ក៏បានប្រគល់ទៅអោយកម្លាំងការិយាល័យផ្លូវគោលខេត្ត យកទៅរក្សាទុក និងធ្វើការស្រាវជ្រាវរកអ្នកបើកបររថយន្តអោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម