ព័ត៌មានជាតិ
ចាប់ខ្លួនពលករខ្មែរពីរនាក់ក្លែងជាព្រះសង្ឃបិណ្ឌបាតក្នុងប្រទេសថៃ
យុវជនខ្មែរចំនួន២នាក់ ត្រូវបានកម្លាំងអន្តោប្រវេសន៍ខេត្តសមុទ្រប្រាកាន តាមឃាត់ខ្លួនដល់ក្នុងព្រៃ ខណ:ដែលពួកគេទាំង២នាក់ បានសំងំលាក់ខ្លួនធ្វើជាសង្ឃដើម្បីដើរបិណ្ឌបាតយកបច្ច័យពីអ្នកភូមិ។
យោងតាមសារព័ត៌មានក្នុងប្រទេសថៃបានសរសេរថា ការឃាត់ខ្លួនសង្ឃក្លែងក្លាយនេះ បានធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នៅក្នុងព្រៃរបោះមួយកន្លែង ស្ថិតនៅខាងក្រោយផ្សារណាត់សុីរ៉ាក់ ក្នុងឃុំថាយបានម៉ៃ ស្រុកមឿង ខេត្តសមុទ្រប្រាកាន ប្រទេសថៃ។

ពួកគេទាំង២នាក់មានឈ្មោះ រ៉ាត់ អាយុ២៧ឆ្នាំ និងឈ្មោះ សុីណា អាយុ៣០ឆ្នាំ ជាពលករខ្មែរ លួចឆ្លងដែនខុសច្បាប់ នៅក្នុងពេលនោះដែរ កម្លាំងតម្រួតថៃបានដកហូតវត្ថុតាងមួយចំនួនរួមមាន ក្រដាសប្រាក់ប្រភេទ២០បាត និង១០០បាត ជាច្រើនសន្លឹក ស្បង់ជីពរ និងគ្រឿងតែងកាយជាសង្ឃមួយចំនួន ដោយក្នុងនោះគេសង្គេតឃើញមាន កន្ទេលក្រាលដេក មុងចងការពារមូស និងសំបកដបស្រាបៀរជាច្រើនថែមទៀត។

ក្រោយការឃាត់ខ្លួនពួកគេបានសារភាពថា គេបានឆ្លងដែនទាំងគ្រងស្បង់ជីពរ ប្រមាណជិត១០នាក់ រួចនាំគ្នាឡើងជិះរថយន្ដក្រុងឆ្ពោះទៅកាន់ខេត្តសមុទ្រប្រាកាន ដោយបានបំបែកគ្នារស់នៅតាមគុម្ពោធព្រៃ ដោយព្រឹកឡើងនាំគ្នាចេញបិណ្ឌបាតតាមភូមិ បានបាយ ម្ហូប និងលុយចាប់ពី៤០០ ទៅ៥០០បាត ក្នុង១ថ្ងៃ លុះពេលល្ងាច គេនាំគ្នាស្លៀក ពាក់ខោអាវ ពាក់មួក ចេញទៅទិញស្រាបៀរមកផឹកលេង។

ក្រោយពីបានសាកសួររួចមក សមត្ថកិច្ចថៃបានបញ្ជូនពួកគេទៅកាន់ស្នងការខេត្ត ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងការលួឆ្លងដែនខុសច្បាប់ និងការក្លែងកាយជាព្រះសង្ឃ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


