ព័ត៌មានជាតិ
តំណាងក្រសួងយុត្តិធម៌ ៖ ការទម្លាក់ចោលបទចោទ ឬការដោះលែងឲ្យនៅក្រៅឃុំ ជាសមត្ថកិច្ចរបស់តុលាការ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា បើតាមគោលការណ៍ច្បាប់ ការទម្លាក់ចោលបទចោទ ឬការដោះលែងឲ្យនៅក្រៅឃុំ ជាសមត្ថកិច្ចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ។ ការអះអាងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សា រវាងតំណាងក្រសួងយុត្តិធម៌ ជាមួយលោក ស៊ុន ឆ័យ តំណាងគណបក្សភ្លើងទៀន កាលពីរសៀលថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២។

បើតាមលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាគ្នានេះ តំណាងគណបក្សភ្លើងទៀន បានស្នើសុំចំនួន ២ចំណុច ដូចខាងក្រោម៖
ទី១. ស្នើសុំឲ្យមានការទម្លាក់បទចោទ និងការដោះលែងឲ្យនៅក្រៅឃុំ ចំពោះ សកម្មជនគណបក្សភ្លើងទៀន ដែលកំពុងស្ថិតក្នុងដំណើរនីតិវិធីតុលាការ។ ទី២. ស្នើសុំឲ្យមានការពន្យានីតិវិធីតុលាការ លើសកម្មជនគណបក្សភ្លើងទៀន ដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ដោយកុំឲ្យមានការកោះហៅ ក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ។
ជាការឆ្លើយតប តំណាងក្រសួងក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនដោយផ្អែកលើទិដ្ឋភាពច្បាប់ចំនួន ២ចំណុចដូចខាងក្រោម៖

ទី១-ពាក់ព័ន្ធនឹងការស្នើសុំឲ្យមានការទម្លាក់បទចោទ និងការដោះលែងឲ្យនៅក្រៅឃុំ ចំពោះសកម្មជនគណបក្សភ្លើងទៀន ដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីតុលាការ៖
-តំណាងក្រសួងយុត្តិធម៌ បានបញ្ជាក់ថា តាមគោលការណ៍ច្បាប់ ការទម្លាក់ចោលបទចោទ ឬការដោះលែងឲ្យនៅក្រៅឃុំ ជាសមត្ថកិច្ចរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ ហើយក្រសួងយុត្តិធម៌ ដែលជាស្ថាប័ននីតិប្រតិបត្តិពុំមានសមត្ថកិច្ច និងសិទ្ធអំណាចក្នុងការជ្រៀតជ្រែកកិច្ចការ របស់តុលាការនោះទេ។
-តំណាងក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា មានតែការចូលរួមនៅក្នុងដំណើរការនីតិវិធី របស់ តុលាការទេ ដែលជាមធ្យោបាយខាងផ្លូវច្បាប់តែមួយគត់ ក្នុងការការពារខ្លួន ដោយគួរពឹងពាក់មេធាវីក្នុងការជួយការពារក្តី នៅក្នុងដំណើរការនីតិវិធីរបស់តុលាការ។

ទី២-ពាក់ព័ន្ធការស្នើសុំឲ្យមានការពន្យារនីតិវិធីតុលាការ លើសកម្មជនគណបក្សភ្លើងទៀន ដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ដោយកុំឲ្យមានការកោះហៅ ក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ- សង្កាត់ ខាងមុខនេះ គឺក្រសួងយុត្តិធម៌ពុំមានសមត្ថកិច្ច ក្នុងការបង្គាប់បញ្ជាទៅតុលាការនោះទេ។ លោក ជិន ម៉ាលីន បានបញ្ជាក់បន្ថែមថា កន្លងមក ក្រសួងយុត្តិធម៌ ពុំដែលណែនាំឲ្យមានការពន្យារនីតិវិធីតុលាការនោះទេ គឺមានតែផ្តល់គោលការណ៍ណែនាំ ឲ្យពន្លឿនដំណើរការនីតិវិធីសំណុំរឿងដោយផ្អែកទៅលើផ្លូវច្បាប់ ដូចជាក្នុងយុទ្ធនាការ នៃការដោះស្រាយការកកស្ទះសំណុំរឿងជាដើម ដើម្បីដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែននៅតាមពន្ធនាគារ។

ជាចុងក្រោយ តំណាងក្រសួងយុត្តិធម៌ បានទទួលយកសំណើរបស់តំណាងគណបក្សភ្លើងទៀន ដើម្បី ពិនិត្យ និងពិចារណាទៅតាមសមត្ថកិច្ច របស់ក្រសួងដែលច្បាប់អនុញ្ញាត និងបានស្នើទៅតំណាងគណបក្សភ្លើងទៀន ឲ្យជួយធ្វើការណែនាំទៅសកម្មជនរបស់ខ្លួន ក្នុងការគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន ប្រសិនបើមិនចង់ឲ្យមានការអនុវត្តច្បាប់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


