ព័ត៌មានជាតិ
ប្រកាសសាលាបណ្តុះបណ្តាលវិជ្ជាជីវៈបឹងនិមល ចំណុះឲ្យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនកំពត
រដ្ឋបាលខេត្តកំពត កាលពីដើមសប្ដាហ៍នេះ បានរៀបចំពិធីប្រកាសដាក់ឲ្យបើកដំណើរការសាលាបណ្តុះបណ្តាលវិជ្ជាជីវៈបឹងនិមល ចំណុះឲ្យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារបណ្ដុះបណ្ដាល និងមានការចូលរួមពីសំណាក់លោក វ៉ិត វឌ្ឍនា អភិបាលរងខេត្ត។

សូមបញ្ជាក់ថា សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបឹងនិមលខេត្តកំពត ពីមុនគឺស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត មានទីតាំងនៅ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
សាលាបានផ្តល់ការបណ្តុះបណ្តាល លើ ២ កម្រិត គឺ១-កម្រិតសញ្ញាបត្របច្ចេកទេស និង ២-ថ្នាក់វិញ្ញាប័នបត្ររយៈពេលខ្លី ផ្នែកកសិកម្ម និងសេវាកម្ម ។
នៅឆ្នាំ ២០២១នេះ សាលាបានបណ្តុះបណ្តាលសិស្ស-និស្សិត មានភាពជោគជ័យ និងមានការងារធ្វើ ទទួលបានលទ្ធផលល្អប្រសើរ។ ចំណែកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនកំពត គឺស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងការងា រនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានទីតាំងស្ថិតនៅភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ។

វិទ្យាស្ថាននេះបានផ្តល់ការបណ្តុះ បណ្តាលលើ ៥កម្រិត គឺ ១-កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស ២-កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសឬបរិញ្ញាបត្ររង ៣-កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ៤-ថ្នាក់ស្ពានចម្លងបន្តជំនាញ ៥-ថ្នាក់វិញ្ញាប័នបត្ររយៈពេលខ្លី ផ្នែកកសិកម្ម និងសេវាកម្ម។ លទ្ធផលក្នុងឆ្នាំ២០២១កន្លងទៅកន្លងទៅនេះ វិទ្យាស្ថានបានបណ្តុះបណ្តាលសិស្ស និស្សិត បានចំនួន ២២៩៦នាក់ ស្រី ១២០២នាក់ ដោយទទួលបានការងារធ្វើល្អប្រសើរ។
លោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានចាត់ទុកថា ការផ្ទេរសាលាបណ្ដុះបណ្ដាលទាំងពីរ ស្ថិតក្រោមការគ្រប់គ្រងតែមួយ គឺជាការងារសំខាន់ចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រង ក្នុងការផ្ដល់ជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

លោកក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលសាលាទាំងពីរ បានខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន នារយៈពេលកន្លងមក ស្របតាមគោលនយោបាយ ក្នុងការកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់ ចំណេះដឹង ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដើម្បីបង្កើនការងា និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរ។

ជាចុងក្រោយលោកអគ្គនាយកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានផ្ដាំផ្ញើដល់ ថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិក នៃសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងពីរ គឺសាលាបឹងនិមល និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន កំពត បន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសសាមគ្គីសហការផ្ទៃក្នុងសាលា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធនានាក្នុងខេត្ត ឲ្យបានល្អ ដើម្បីអនុវត្តឲ្យបានលទ្ធផលល្អប្រសើរក្នុងគោលដៅរួម បង្កើនសក្កានុពលធនធានមនុស្ស លើជំនាញចំណេះដឹងវិជ្ជាជីវៈ នឹងការងារធ្វើជូនប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យនៃគោលនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីបង្កើតជីវភាព និងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ សេង ណារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


