Connect with us

ព័ត៌មានជាតិ

មន្ត្រីរដ្ឋាករទឹក​ច្រានចោល​ការលើក​ឡើង​ថា​បុរីសាង​សង់​ថ្មីៗ​ អូស​ទុយោទឹក​ធំ ​ធ្វើឱ្យ​អ្នក​រស់នៅ​មុន​អត់ទឹកប្រើ​

បានផុស

នៅ

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបដិសេធចំពោះការលើកឡើងថា ដោយសារការសាងសង់ផ្ទះបុរីក្រោយៗ អូសទុយោធំ ទើបទាញទឹកខ្លាំង ធ្វើឱ្យអ្នករស់នៅបុរីមុនៗ អត់ទឹកប្រើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ណារ៉ូ បញ្ជាក់ថា ម្ចាស់សាងសង់បុរីនីមួយៗបានស្នើសុំរដ្ឋាករទឹក ត្រូវឆ្លង​កាត់​ការងារបច្ចេកទេសត្រឹមត្រូវ ដែលមានការសិក្សាច្បាស់លាស់តាមបច្ចេកទេស IT ដូចជាការ​គណនា​មុខកាត់បំពង់ជាដើម។​

លោក ឡុង ណារ៉ូលើកឡើងថា “អាហ្នឹងគឺមានការគណនាត្រឹមត្រូវណាស់ មិនអាចថា បុរីណាចង់​បានទុយោធំទាញទឹកច្រើន អត់ទេ អត់អាចធ្វើអញ្ចឹងបានទេ គឺជាការងារច្ចេកទេស​ធ្វើឡើងយ៉ាង​ហ្មត់​ចត់ជាទីបំផុត”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម