ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ព្យាបាលជំងឺមិនគិតប្រាក់ ជូនពលរដ្ឋជាង ៥ ០០០ នាក់
ប្រជាពលរដ្ឋជាង ៥ ពាន់នាក់ មកពីឃុំ៩ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានទទួលការពិនិត្យសុខភាព និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ជាង ៤០០ នាក់ ដោយពិនិត្យមិនគិតប្រាក់ នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្ថិតក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង។

រួមជាមួយនឹងការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជាដូសមូលដ្ឋាន និងដូសជម្រុញ ជូនប្រជាពលរដ្ឋផងដែរ ដែលដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្ត របស់លោក ហ៊ុន ម៉ានី។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតប្រាក់ ជិត ៧ពាន់នាក់ នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង រួចម្ដងមកហើយ។ ក្នុងពេលនេះដោយមានការស្នើសុំពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាង ៤០០ នាក់ របស់ឯកឧត្តម ហ៊ុន ម៉ានី បានចុះមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋម្ដងទៀត ដោយមិនគិតប្រាក់ឡើយ។

ក្នុងនាម គណៈអភិបាលខេត្ត ក្រុម ប្រឹក្សាខេត្ត រដ្ឋបាល ស្រុកកំពង់លែង និងរដ្ឋបាលឃុំទាំង៩ លោកអភិបាលខេត្ត សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ពិសេស លោក ហ៊ុន ម៉ានី ដែលបានយកចិត្តទុកដាក់គិតគូរពីសុខភាពប្រជាពលរដ្ឋ និងបានជួយបញ្ជូនក្រុមគ្រូពេទ្យជាង ៤០០ នាក់មកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ ឈៀង ថារិទ្ធ



-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


