ព័ត៌មានជាតិ
លោក ចាន់ ដាវុធ បង្កើតឡដុតសំរាមខ្នាតតូច អាចដុតសំរាមបាន ៣០០-៥០០គីឡូ ក្នុងមួយថ្ងៃ
បច្ចុប្បន្នការបោះចោលសំរាមពាសវាលពាសកាល គឺតែងតែកើតមានឡើង នៅគ្រប់ទីកន្លែង មិនថានៅទីក្រុង ឬជនបទ។ សំរាម បានបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបាត់បង់សោភ័ណភាព ជាពិសេសប៉ះពាល់ដល់សុខជាដើម។

លោក ចាន់ ដាវុធ សហស្ថាបនិករីសត Domeland ស្ថិតក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាអ្នកស្រឡាញ់បរិស្ថានមួយរូប បានបង្កើតឡដុតសំរាមខ្នាតតូច អាចជួយសម្អាតបរិស្ថានបានយ៉ាងច្រើន។

លោក ដាវុធ បានបញ្ជាក់ថា ឡនេះ មានសមត្ថភាពអាចដុតកម្ទេចសំរាមបានពី ៣០០គីឡូក្រាម ទៅ ៥០០គីឡូ ឬអាចលើសនេះ ក្នុងមួយថ្ងៃ។ បច្ចុប្បន្នលោក បង្កើតឡដុតសំរាមនេះ បានចំនួនបី តែប្រើប្រាស់តែមួយប៉ុណ្ណោះ សម្រាប់ដុតសំរាម នៅក្នុងរីសតរបស់លោក។ ឡដុតសំរាមនេះ បង្កើតឡើងចំណាយថវិកាអស់ប្រមាណជាង ៧០ដុល្លារប៉ុណ្ណោះ ក្នុងមួយឡ។ ក្រៅពីសំណល់ដប ឡនេះមានសមត្ថភាពអាចដុតបានទាំងអស់ មិនថាសំរាមសើម ឬស្ងួតឡើយ។

ចំពោះវត្ថុធាតុដែលបង្កើតឡនេះបាន លោក ចាន់ ដាវុធ បានឱ្យដឹងដូច្នេះថា« យើងត្រូវការធុងសាំងចំណុះ ២០០លីត្រមួយ និងដែកទីបជ្រុង មុខមួយទឹក ប្រវែង ៣ម៉ែត្រ»។ ចំណែកបច្ចេកទេសនៃការធ្វើ លោក ដាវុធ ស្វាគមន៍ និងចែករំលែកចំណេះដឹងនេះ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានចំណាប់អារម្មណ៍ចង់ចេះផលិតឡដុតសំរាមនេះ ជាពិសេសម្ចាស់រីសតទាំងអស់ ដែលចង់បានឡនេះ យកទៅប្រើនៅកន្លែងរបស់ខ្លួន។

លោក ចាន់ ដាវុធ បានរំលឹកប្រាប់កម្ពុជាថ្មីថា ចំណេះដឹងក្នុងការបង្កើតឡដុតសំរាមនេះ លោកចេះមកពីប្រទេសថៃ និងម៉ាឡេស៊ី ខណៈដែលលោកទៅដើរលេងកម្សាន្តនៅប្រទេសទាំងនោះ កាលពីឆ្នាំ ២០១៩ មុនវិបត្តិកូវីដ-១៩។ ក្រោយមើលឃើញពីចំណុចល្អរបស់ឡនេះ លោក ដាវុធ ក៏បានចិញ្ចឹមចិត្តចង់បង្កើតវាឡើង ដើម្បីរួមចំណែកជួយសម្អាតបរិស្ថាននៅកម្ពុជា។ លោកថា នៅតំបន់ទេសចរណ៍ប្រទេសគេ មានបរិស្ថានស្អាត ពុំមានសំរាមរំខាននោះឡើយ។ ដោយឡែកនៅកម្ពុជា តំបន់ទេសចរណ៍ភាគច្រើន ពុំទាន់មានការទុកដាក់សំរាមបានត្រឹមត្រូវ ភ្ញៀវទេសចរប្រើប្រាស់រួចហើយ បោះចោលពាសវាលពាសកាល នាំឱ្យបាត់បង់សោភ័ណភាព។

ជាយុវជនស្រឡាញ់បរិស្ថានមួយរូប លោក ចាន់ ដាវុធ ចង់បង្កើតឡដុតសំរាមនេះ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ពិសេសដាក់នៅតាមសាលារៀន រមណីយដ្ឋាន តំបន់ទេសចរណ៍ និងទីប្រជុំជននានា៕








-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ