Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីវប្បធម៌ស្នើឲ្យមន្ត្រីចាត់វិធានការ អ្នកផលិតមាតិកាកម្សាន្តលើបណ្តាញសង្គម មានលក្ខណៈអាសអាភាស

បានផុស

នៅ

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំ ដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ត្រូវមានវិធានការម៉ឺងម៉ាត់ ចំពោះអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញសង្គម មានលក្ខណៈអាសអាភាស ដែលធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពី «តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់ សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ តាមរយៈវីដេអូខ្លី» នៅទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី ១០ ខែឧសភានេះ លោកស្រីរដ្ឋមន្ត្រី មានប្រសាសន៍ថា មន្ត្រីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងទាំងអស់ ត្រូវតាមដានលើមាតិកា ខ្លឹមសារ រូបភាព និងការសម្ដែងតាមកម្មវិធីនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាព និងការសម្ដែងផ្ទាល់ ដែលមានលក្ខណៈអាស​អាភាស ប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃស្ត្រី, ត្រូវចាត់វិធានការរដ្ឋបាលនានា ក្នុងគោលដៅអប់រំណែនាំដល់ក្រុមគោលដៅ ឬបុគ្គល ដែលបង្កហេតុ។

លោកស្រីរដ្ឋមន្ត្រី បានបន្តថា ក្នុងករណីមិនរៀងចាល អង្គភាព ឬមន្ទីរ ត្រូវធ្វើរបាយការណ៍បញ្ជូនមកក្រសួង ដើម្បីក្រសួងស្នើសុំកិច្ចសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងទៀតចាត់វិធានការបន្ត។ ជាមួយគ្នានេះដែរ លោកស្រីរដ្ឋមន្ត្រី បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុម ឬបុគ្គល ជាអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញសង្គម ត្រូវបញ្ចូលខ្លឹមសារអប់រំខ្លីៗ ទាក់ទងនឹងការលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រី ទៅក្នុងបណ្តាភាពយន្ត ចម្រៀង ភាពយន្តខ្នាតធំ ភាពយន្តភាគ ឬវីដេអូរបស់ខ្លួន និងត្រូវប្រកាន់ភ្ជាប់នូវវប្បធម៌អហិង្សា និងលើកកម្ពស់ការរស់នៅប្រកបដោយភាពស៊ីវិល័យ ឲ្យសាកសមជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍផងដែរ។

លោកស្រីរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្នការផលិតវីដេអូកម្សាន្តនៅលើបណ្ដាញសង្គមនានា ជាលក្ខណៈ ក្រុមឬបុគ្គល មានការកើនឡើងគួរឲ្យកត់សម្គាល់ ដើម្បីបម្រើដល់ការកម្សាន្តដល់មនុស្សគ្រប់វ័យ។ ប៉ុន្តែមានភាពយន្ត និងវីដេអូមួយចំនួន បានបង្កើតឲ្យមានវប្បធម៌ហិង្សា ការសងសឹក ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ ដែលជាវប្បធម៌មួយមិនល្អ នាំឲ្យក្មេងៗជំនាន់ក្រោយ បែរជាយកមកចម្លង និងអនុវត្តតាម។

យ៉ាងណាក៏ដោយ ក៏មានផលិតករ អ្នកនិពន្ធ ម្ចាស់ផលិតកម្ម និងអ្នកផលិតមាតិកាកម្សាន្តលើបណ្ដាញសង្គមជាច្រើន ដែលបានផលិតភាពយន្ត ឬវីដេអូបានខិតខំដាក់បញ្ចូលខ្លឹមសារអប់រំ លើកកម្ពស់តម្លៃស្រ្តី និងទប់ស្កាត់ហិង្សាលើកុមារជាដើម តែនៅក្នុងកម្រិតមួយ ដែលមានចំនួនតិចនៅឡើយ ដែលទាមទារត្រូវរកប្រភពធនធានច្រើន ក្នុងការយកមកផលិត ព្រោះផលិតករផលិត​អាស្រ័យ​លើទីផ្សារ និងចំណូលត្រលប់មកវិញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

គួច ខេវិន ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយៗ ត្រូវចេះសន្សំទ្រព្យទុកសម្រាប់អនាគត ឬពេលមានជំងឺ

កីឡា៣៦ នាទីutes មុន

មុនប៉ះ​កម្ពុជា​ថ្ងៃ​ទី​៨​ធ្នូ​នេះ ​ម៉ាឡេស៊ី គ្មានកីឡាករ​មក​ពី​ក្លិប​យក្ស​ Johor Darul

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ហេតុអ្វីកូរ៉េខាងត្បូង ដាក់ច្បាប់អាជ្ញាសឹក? តើពេលនេះ ស្ថានការណ៍យ៉ាងណាហើយ?

ព័ត៌មានជាតិ៤៦ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល បង្ហាញគន្លឹះ៦ចំណុចសម្រាប់រៀបចំសេវាសុខាភិបាលឲ្យកាន់តែឆ្លើយតបទៅ​នឹង​តម្រូវការរបស់ពលរដ្ឋ

សន្តិសុខសង្គម៥៨ នាទីutes មុន

អាជ្ញាធរខណ្ឌបឹងកេងកង អ៊ុតកៅស៊ូបន្ថែមលើផ្លូវលេខ៣២២ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម