ព័ត៌មានជាតិ
ផលិតករល្បីមួយរូប ចង់ឃើញភាពយន្តខ្មែរបច្ចុប្បន្នរីកចម្រើនដូចកាលទសវត្សរ៍៦០ និង៧០
លោក ហ៊ុយ យ៉ាឡេង ផលិតករភាពយន្ត អ្នកនិពន្ធ និងជាអ្នកសម្តែងល្បីឈ្មោះមួយរូប មានបំណងចង់ឱ្យវិស័យភាពយន្តខ្មែររីកចម្រើនគ្រប់ទម្រង់ ដើម្បីទាក់ទាញមនុស្សគ្រប់វ័យឱ្យទស្សនា មិនថា តែមនុស្សចាស់ យុវវ័យ ឬកុមារឡើយ។

ថ្លែងប្រាប់អ្នកសារពត៌មាន នៅក្នុងសន្និសីទកាសែត ស្តីពី «គ្រោះជីវិតកូវីដ-១៩» នៅថ្ងៃ ១២ ខែឧសភា លោក ហ៊ុយ យ៉ាឡេង បានលើកឡើងថា «ខ្ញុំចង់ឱ្យភាពយន្តខ្មែរមានភាពរីកចម្រើនដូចទៅនិងភាពយន្តខ្មែរក្នុងទសវត្សរ៍ ៦០និង៧០ មិនថាតែ ប្រភេទរឿង ស្នេហា អភិនិហា ភ័យរន្ធត់ រឿងខ្មោច និងអប់រំក្នុងសង្គមឡើយ គឺអាចធ្វើឱ្យមនុស្សគ្រប់ វ័យទស្សនាបានទាំងអស់»។
អ្នកនិពន្ធរឿង ”ដើម្បីកូន“ ដែលបង្ហូរទឹកភ្នែកមហាជនគ្រប់ស្រទាប់វណ្ណ:រូបនេះ បានបញ្ចេញទស្សនថា ដើម្បីឱ្យភាពយន្តខ្មែរមានភាពរីកចម្រើនទៅបាន លុះត្រាតែមានការគាំទ្រពីប្រជាជនទូទៅ ទើបអ្នកនិពន្ធមានទឹកចិត្តផលិតបន្តឱ្យកាន់តែមានគុណភាពស្តង់ដារ អាចប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាងបាន។
គួរបញ្ជាក់ថា វិស័យភាពយន្តខ្មែរ មានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរយ:ពេលជាងពីរឆ្នាំកន្លងមកនេះ ដោយសារតែការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩។ ក្នុងនោះ ផលិតករ និងអ្នកវិនិយោគនៅក្នុងវិស័យនេះ ភាគច្រើន បានផ្អាកការផលិតភាពយន្តរបស់ខ្លួន ដោយសារតែរោងកុនទាំងអស់ត្រូវបានបិទ ខណ:ស្នាដៃដែលផលិតហើយ ត្រូវបានផ្អាកជាបណ្តោះអាសន្ន៕ អត្ថបទ៖ នាង រតនៈ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


