ព័ត៌មានជាតិ
ស្រីលង្កាតែងតាំងនាយករដ្ឋមន្ត្រីថ្មីជាបុរសធ្លាប់កាន់តំណែងនេះ៤ដងហើយ
ប្រទេសស្រីលង្កាបានតែងតាំងនាយករដ្ឋមន្ត្រីថ្មីកាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រធានាធិបតីកំពុងតស៊ូក្នុងការស្វែងរកច្រកចេញពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនគិតចាប់តាំងពីទទួលបានឯករាជ្យមក។
លោក Ranil Wickremesinghe អ្នកនយោបាយជើងចាស់ដែលធ្លាប់បានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសកោះមួយនេះ៤លើកពីមុន និងនេះជាលើកទី៥ត្រូវតែព្យាយាមដោះស្រាយភាពវឹកវរផ្នែកហិរញ្ញវត្ថុ និងសម្របសម្រួលនយោបាយបែកបាក់ នៅពេលលោកត្រូវបង្កើតទម្រង់រដ្ឋាភិបាលចម្រុះ។

«យើងកំពុងប្រឈមនឹងវិបត្តិ យើងត្រូវតែចាកចេញ»។ លោក Wickremesinghe បាននិយាយ នៅពេលលោកបានចាកចេញពីវត្តមួយក្នុងទីក្រុង Colombo ក្រោយពេលលោកស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រី។
បុរសវ័យ៧៣ឆ្នាំគឺជាអ្នកសេដ្ឋកិច្ចដែលមានបទពិសោធច្រើនក្នុងការដោះស្រាយជាមួយមូលនិធិរូបិយប័ណ្ណអន្តរជាតិ ដែលកាលពីពេលថ្មីៗទើបតែពិភាក្សាជាមួយប្រទេសស្រីលង្កាដើម្បីរកច្រកចេញ។
លោកក៏បានកសាងទំនាក់ទំនងជាមួយប្រទេសមហាអំណាចក្នុងតំបន់គឺឥណ្ឌា និងចិន ដែលជាអ្នកវិនិយោគសំខាន់ និងជាអ្នកផ្តល់ប្រាក់កម្ចីដែលមានឥទ្ធិពលលើប្រទេសកោះដែលស្ថិតនៅតាមបណ្តោយផ្លូវទឹកដឹកជញ្ជូនដ៏មមាញឹកពីអាស៊ីទៅអឺរ៉ុប។
លោកប្រធានាធិបតី Gotabaya Rajapaksa បានធ្វើការអបអរសាទរដល់នាយករដ្ឋមន្ត្រីថ្មី។
វិបត្តិបច្ចុប្បន្ននេះអាចជាបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតមិនធ្លាប់មានសម្រាប់លោក Wickremesinghe។ ការគ្រប់គ្រងសេដ្ឋកិច្ចមិនល្អ បញ្ហាកូវីដ-១៩ និងតម្លៃថាមពលកំពុងកើនឡើង បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនដែលបានធ្វើឲ្យប្រទេសមួយនេះរងទុក្ខយ៉ាងខ្លាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


