ព័ត៌មានជាតិ
សេវាច្រកចេញចូលតែមួយ ពង្រាយដល់សង្កាត់គោលដៅនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ យន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់គោលដៅ បានដាក់ឲ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែឧសភានេះ ក្រោយពីបានរៀបចំនិងប្រជុំពិភាក្សាអស់រយៈពេលប្រមាណ១ឆ្នាំ។
ពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់គោលដៅនៅក្នុងរាជធានីភ្នំពេញនេះ បានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ អ៊ុកឆាយ បញ្ញារ៉ា អគ្គនាយករងអត្តសញ្ញាណកម្មនិងមានការចូលរួមពី អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ និងអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ផងដែរ។

លោកហួត ហៃ បានមានប្រសាសន៍លើកឡើងថា យន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់នេះ សម្រាប់រាជធានីភ្នំពេញមានចំនួន ១៤ខណ្ឌ ស្មើនឹង១៤សង្កាត់ ដែលត្រូវបានជ្រើសរើសជាគោលដៅ ដើម្បីផ្ដល់សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋអោយបានលឿន រហ័ស តាមប្រព័ន្ ធIT ហើយសេវាអត្តសញ្ញាណកម្មនេះ គឺជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ក្នុងនោះរួមមានសេវាកម្មចុះអត្រានុកូលដ្ឋាន សំបុត្រចំលងកំណើត សៀវភៅស្នាក់នៅ ការផ្ដល់នូវអត្តសញ្ញាណប័ណ្ណនិងការផ្ដល់លិខិតបញ្ជាក់លំនៅដ្ឋាន ។
លោក ហួត ហៃ បានស្នើឲ្យមន្ត្រីដែលអនុវត្តការងារនេះ ត្រូវតែបម្រើប្រជាពលរដ្ឋឱ្យបានល្អពិសេស ត្រូវមានក្រមស្រីធម៌ឲ្យបានល្អជាមួយប្រជាពលរដ្ឋ ដែលមកទទួលសេវាទាំងនេះ។ បន្ថែមពីនេះលោកហួត ហៃ ក៏បានណែនាំ អោយ
អាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជា មន្ត្រីប៉ូលិសមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងនិងបានយល់ពីសេវាកម្មដែលបង្កើតថ្មីនេះ ដើម្បីឱ្យពួក បានយល់ហើយមកទទួលសេវានេះបានលឿន ។
លោកឧត្តមសេនីយ៍ទោអ៊ុកឆាយ បញ្ញារ៉ា ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា ការបង្កើតយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនេះ យើងបានបំពាក់ឧបករណ៍និងសម្ភារៈនៅតាមឃុំសង្កាត់បានចំនួន៥០០ឃុំ សង្កាត់ហើយ ។ ជាទិសដៅបន្តយើងនឹងបន្តបំពាក់ឧបករណ៍និងសំភារៈទាំងនេះនៅតាមឃុំសង្កាត់ចំនួន៥០០ បន្តទៀត ដើម្បីបម្រើសេវានេះឲ្យកាន់តែល្អប្រសើរនិងនៅកៀកកិតជាមួយបងប្អូនប្រជាពលរដ្ឋ៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


