ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជា មិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយមិនបានជួយដោះស្រាយនោះឡើយ
គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ក្រុមការងារចុះមូលដ្ឋាន អង្គការមហាជន និងប្រព័ន្ធឃោសនារួមជាមួយអាជ្ញាធរគ្រប់បានធ្វើសកម្មភាពផ្សារភ្ជាប់ជាច្រើនទៅកាន់ប្រជាជន និងដោះស្រាយទុក្ខលំបាកដោយមិនដាក់ឱ្យប្រជាជនណាម្នាក់ត្រូវស្លាប់មិនបានជួយដោះស្រាយនោះឡើយ។

នេះជាការលើកឡើងរបស់លោក ប៊ុន លើត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកោះកុង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

លោក ប៊ុន លើត បន្តថា ស្ទើរតែគ្រប់បញ្ហាលំបាកប្រជាពលរដ្ឋ ក្រុមការងារ រដ្ឋបាលឃុំសង្កាត់ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានស្វែងរកជួយរកដំណោះស្រាយជូនពលរដ្ឋប្រកបដោយសន្តិវិធីឈរលើគោលការណ៍ស្មារតីរួមគ្នាទទួលខុសត្រូវ។ ភាពជោគជ័យជាបន្តបន្ទាប់ដែលសម្រេចបាននេះ ក៏ដោយសារតែសាមគ្គីភាពផ្ទៃក្នុង តាមកម្មវិធីគោលនយោបាយ សេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍ស្តីពីផែនការរួមឆ្ពោះទៅកាន់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ខាងមុខ ស្របតាមស្ថានភាពជាក់ស្តែង។
លោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកោះកុង គូសបញ្ជាក់ដែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពរងត្រូវសម្ពាធយ៉ាងធ្ងន់ធ្ងរដោយវិបត្តិជំងឺកូវីដ១៩ ការបង្កសកម្មភាពប្រទូស្តរ៉ាយឥតឈប់ឈរពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានាព្រមទាំងការវិវត្តន៍ដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្តី។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យស្ថានទូទៅរបស់កម្ពុជានៅតែវិវត្តតាមទិសដៅវិជ្ជមានផ្តល់ភាពអនុគ្រោះដល់ដំណើរប្រព្រឹត្តទៅនៃជីវភាពសង្គមគ្រប់វិស័យ ការពារសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ខឿនសន្តិសុខជាតិ និងស្ថិរភាពនយោបាយបម្រើដល់ការអភិវឌ្ឍន៍ទៅមុខ។


ទន្ទឹមនេះ លោក ប៊ុន លើត ក៏បានទាញចំណាប់អារម្មណ៍ដល់សមាជិកឱ្យបង្កើនការយកចិត្តទុកដាក់ថែមទៀត ទៅការធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយតាមរយៈដោះស្រាយបញ្ហានានាដែលជាតម្រូវការចង់បាន លើកកម្ពស់សេដ្ឋកិច្ចប្រាក់ចំណូល កាត់បន្ថយភាគក្រីក្រ កសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនរបស់ពួកគាត់បានល្អប្រសើរ។ ជៀសវាងបង្កបាតុភាពអសកម្មនាំថ្នាំថ្នាក់ចិត្តឈានដល់បាតុភាពអាក្រក់ដល់ការបោះឆ្នោតនៅពេលខាងមុខ។
ដូច្នេះលោកដាស់តឿនដល់សមាជិក សមាជិកពេញសិទ្ធិ និងបម្រុងជាបេក្ខភាពបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ចងចាំថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តទី៥ ជាការប្រកួតប្រជែងដ៏ស្រួចស្រាល់តាមគោលការណ៍លិទ្ធប្រជាធិបតេយ្យ ដែលគណបក្សប្រជាជនកម្ពុជាត្រូវដណ្តើមយកជ័យជម្នះ ដើម្បីពង្រឹងការដឹកនាំរបស់គណបក្សនៅគ្រប់ថ្នាក់ ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតសកល ថ្នាក់ជាតិនីតិកាលទី ៧ នាឆ្នាំ ២០២៣។
ទាក់ទិននឹងបញ្ហានេះដែរ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បង្ហាញឱ្យដឹងថា គិតត្រឹមថ្ងៃទី ៤ ខែមីនា កន្លងទៅ គណៈកម្មាធិការគណបក្សក្រុងស្រុកបានដាក់ពាក្យចុះបញ្ជីបេក្ខជនឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ របស់គណបក្សប្រជាជនកម្ពុជារួចរាល់ទាំង ២៩ ឃុំសង្កាត់ ដែលមានបេក្ខជនសរុបចំនួន ៤២០ នាក់ ស្ត្រី ១១៩ នាក់ ក្នុងនោះបេក្ខជនពេញសិទ្ធិចំនួន ១៦៧ ស្ត្រី ៥២ នាក់។

ចំពោះលទ្ធផលចាប់ឆ្នោតលំដាប់លេខរៀងរបស់បណ្តាគណបក្សនយោបាយដោយគិតត្រឹមថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ គណៈកម្មាធិការគណបក្សឃុំសង្កាត់បានចួលរួមចាប់ឆ្នោតចំនួន ២៩ ឃុំសង្កាត់ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី ១ ចំនួន ១៦ ឃុំ លេខរៀងទី ២ ចំនួន១២ ឃុំ និងលេខរៀងទី ៣ ចំនួន ១ ឃុំ។ ដោយឡែកការដាក់ពាក្យចុះបញ្ជីភ្នាក់ងារគណបក្សនយោបាយ គិតត្រឹមថ្ងៃទី ២៩ ខែមីនា កន្លងទៅ គណៈកម្មាធិការគណបក្សឃុំសង្កាត់ បានដាក់ពាក្យចុះបញ្ជីភ្នាក់ងារគណបក្សចូលរួមសង្កេតការណ៍មើលការបោះឆ្នោត និងរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សរុបចំនួន ២៩ លើ ២៩ ឃុំសង្កាត់ ស្មើនឹង ១៨៧ ការិយាល័យបោះឆ្នោតទូទាំងខេត្តកោះកុង ដោយមានភ្នាក់ងារសរុបចំនួន ៣៧៤ នាក់។
លោកស្រី មិថុនា ភូថង ក៏បានតម្លៃខ្ពស់ពីកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាកន្លងទៅរបស់រដ្ឋបាលឃុំសង្កាត់ទៅកាន់ប្រជាពលរដ្ឋ។ លោកជំទាវ ជឿជាក់យ៉ាងមុតមាំថា សមាជិក សមាជិកាពេញសិទ្ធិ និងបម្រុងជាបេក្ខភាពឈរបោះឆ្នោតទាំងអស់បន្តខិតខំបំពេញការងារដែលគណបក្សប្រគល់ជូន ដើម្បីឈានទៅសម្រេចបានគោលដៅរួម គឺបម្រើផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍន៍នៅមូលដ្ឋានរៀងៗខ្លួនលើគ្រប់វិស័យក្នុងអាណត្តទី៥៕


អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


