សន្តិសុខសង្គម
ចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងបទល្មើសសត្វព្រៃខុសច្បាប់
សត្វសស្លាបកំរស្ទើរដាច់ពូជ និងសំណាកសត្វមួយចំនួន ត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថស្រុកភ្នំស្រួច ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់។

ការបង្ក្រាបសត្វព្រៃខុសច្បាប់នេះ បានប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ចំណុចផ្ទះរបស់ឈ្មោះ ចាន់ ប៊ុនថុន ភេទប្រុស អាយុ២៧ឆ្នាំ ស្ថិតក្នុងភូមិពាមអន្ទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនិតិវិធីដោយ លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ។

យោងតាមលិខិតត្រួតពិនិត្យ និងឆែកឆេររបស់លោកព្រះរាជអាជ្ញារង ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានប្រទះឃើញ និងដកហូតសម្ភារះរួមមានដូចខាងក្រោម៖
១- កូនក្ងោករស់ ចំនួន ០៥ក្បាល
២- ព្វាំងរស់ ចំនួន ០៨ក្បាល
៣- សេកសោមរស់ ចំនួន ០២ក្បាល
៤- សេកអាត់រស់ ចំនួន ០១ក្បាល
៥- ក្តាន់ញ៉ៃងរស់ ចំនួន ០៦ក្បាល
៦- រអាតត្នោតរស់ ចំនួន ០១ក្បាល
៧- អកព្រៃច្រើនពណ៌រស់ចំនួន ០៤ក្បាល
៨- ស្ទាំងលលករស់ ចំនួន ០១ក្បាល
៩- ក្បាលកេងកងធំក្រៀម ចំនួន ០២ក្បាល
១០- ក្រញាំជើងកេងកងធំក្រៀម ចំនួន០១គូរ ។

បច្ចុប្បន្នជនពាក់ពន្ធ័ខាងលើត្រូវបាននាំខ្លួនមកសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ ដើម្បីបន្តនិតិវិធីសាកសួរ និងកសាងសំណុំរឿងតាមផ្លូវច្បាប់ ។ ចំណែកសត្វព្រៃរស់ទាំងអស់ និងសំណាកត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ៕
អត្ថបទ៖ ភួង រដ្ឋា




-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


