ព័ត៌មានជាតិ
ហាមមិនឲ្យផ្សព្វផ្សាយនិងតាំងលក់ផលិតផលថ្នាំជក់នៅតាមសាលារដ្ឋ និងឯកជន
ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការហាមប្រាមការផ្សព្វផ្សាយពាណិជ្ជកម្មនិងការតាំងលក់ផលិតផលថ្នាំជក់ នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងសាធារណៈនិងឯកជន។

ថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយសេចក្តីណែនាំស្តីពី ការហាមឃាត់កិច្ចសហការរបស់អង្គភាពចំណុះក្រសួងអប់រំជាមួយនឹងឧស្សាហករថ្នាំជក់កាលពីថ្មីៗនេះ លោក ស្រី សឿ សុជាតា អនុរដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងបានហាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន មិនឱ្យចាប់ដៃគូសហការជាមួយ ឬទទួលការឧបត្ថម្ភពីឧស្សាហករថ្នាំជក់ ទោះក្នុងគោលបំណងណាមួយជាអាទិ៍ សកម្មភាពសប្បុរសធម៌ ទស្សនកិច្ចសិក្សា ហាត់ការងារ ផ្លាស់ប្តូរបទពិសោធន៍ ឬសិក្សាស្រាវជ្រាវ, មិនឱ្យទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈយោគយល់គ្នាជាមួយឧស្សហករថ្នាំជក់ ដើម្បីគាំទ្រដល់សកម្មភាពអប់រំតាមគ្រប់រូបភាព, មិនឱ្យផ្តល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិពណ៌ដែលជាកម្មវិធីរបស់ឧស្សហករណ៍ថ្នាំជក់។

លោកស្រីបានបន្តថា យុទ្ធនាការនេះដើម្បីជាសារមួយក្នុងការដាស់តឿនដល់យុវជន ឱ្យចូលរួមទប់ស្កាត់នូវការជ្រៀតចូល ផលិតផលថ្នាំជក់ នៅក្នុងគ្រឹះស្ថានសិក្សាទោះជាក្នុងរូបភាពណាមួយក៏ដោយ។
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មនិងការតាំងលក់ផលិតផលថ្នាំជក់នៅកម្ពុជានេះ លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានមានប្រសាសន៍ថា ក្រុមហ៊ុនថ្នាំជក់អន្តរជាតិ ឧស្សាហកម្មថ្នាំជក់តែងតែប្រើប្រាស់យុទ្ធសាស្រ្តឧបត្ថម្ភកម្មវិធីនានាដើម្បីបង្កើតទំនាក់ទំនងជាមួយបុគ្គលដែលមានសិទ្ធសម្រេចបង្កើតឥទ្ធិពលក្នុងការរៀបចំគោលនយោបាយ និងសាងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។
លោកបានបន្តថា ជាមួយគ្នានេះក្រុមហ៊ុនថ្នាំជក់ក៏បានប្រើប្រាស់ ការឧបត្ថម្ភដើម្បីបង្កើនទំនុកចិត្ត បង្កើនប្រាក់ចំណេញ និងរារាំងការអនុវត្តគោលនយោបាយការពារសុខភាពដល់ប្រជាពលរដ្ឋផងដែរ។
យោងតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ ការប្រើប្រាស់ថ្នាំជក់ជាកត្តាចំបងមួយនៃការស្លាប់របស់ប្រជាពលរដ្ឋខ្មែរប្រមាណ ១៥ ០០០នាក់ក្នុងមួយឆ្នាំៗ ហើយខាតបង់ថវិកាប្រមាណ ៦៤៩លានដុល្លារ សហរដ្ឋអាមេរិក៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


