ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ជាថ្មីថា ការបោះឆ្នោតនាឆ្នាំ ២០២៣ សម្ដេចនៅតែជាបេក្ខជននាយករដ្ឋមន្ត្រី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា សម្រាប់ការបោះឆ្នោតនាឆ្នាំ ២០២៣ខាងមុខនេះ សម្ដេចនៅតែជាបេក្ខជននាយករដ្ឋមន្ត្រី ដដែល។ រីឯកូនប្រុសរបស់សម្ដេច គឺលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេននៅពេលណាមួយនោះ គឺទុកបញ្ហានេះមួយអន្លើសិន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានសម្រេចជាផ្លូវការរួចហើយ អំពីអនាគតនៃបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន គឺលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ប៉ុន្តែ បន្តវេននៅពេលណាមួយនោះ គឺទុកបញ្ហានេះមួយអន្លើសិន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងបន្តថា សម្រាប់ការបោះឆ្នោតនាឆ្នាំ ២០២៣ខាងមុខនេះ សម្ដេចនៅតែបេក្ខជននាយករដ្ឋមន្ត្រី។ រីឯកូនប្រុសរបស់សម្ដេច គឺលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន ដែលទទួលបានការសម្រេច ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជារួចហើយ។
«ហើយសម្រាប់អ្នកដែលទិតៀន សូមអញ្ជើញទិតៀនបន្តទៀតចុះ យើងខ្ញុំនៅទីនេះប្រើប្រាស់ ការបោះឆ្នោត បើសិនជាគណបក្សប្រជាជនចាញ់ឆ្នោត វាមិនមែនបាត់តែ ហ៊ុន ម៉ាណែត ទេ វាបាត់ទាំង ហ៊ុន សែន តែម្ដង ដូច្នេះបើប្រើវិធីបោះឆ្នោត វាមានអ្វីដែលខុស»។ នេះជាការឆ្លើយតប របស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់អ្នកទិតៀនមួយចំនួនតូច ដោយសម្ដេចបានបន្ថែមថា សម្ដេច បណ្ដុះបណ្ដាលកូន មិនមែនបណ្ដុះបណ្ដាល ឲ្យធ្វើមេចោរនោះទេ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងជាសំណួរថា «នៅលើពិភពលោកនេះ តើមាននរណាចង់ឲ្យកូនខ្លួន មិនចង់ឲ្យមាន ឲ្យបាន មិនចង់ឲ្យធ្វើអ្នកធំ ហើយបណ្ដុះធ្វើម៉េច មានតែការភូតខ្លួនឯងតែប៉ុណ្ណោះៗ»។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «បើកូនខ្ញុំ មិនសាកសមទេ ប្រហែលទាំងខ្លួនខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនផ្សេងទៀត ក៏មិនសម្រេចតែងតាំងឲ្យធ្វើជាបេក្ខជនបម្រុង បេក្ខជនបន្តវេន នោះដែរ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


