ព័ត៌មានជាតិ
សម្ដេចតេជោ៖ រង្វាន់ក្រមា និងខ្សែគោ រំឭកកុំឱ្យចៅភ្លេចប្រវត្តិដ៏លំបាក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជូនពរនិស្សិតយោធាខ្មែរនៅអាមេរិកឈ្មោះ ពេជ្រ ម៉ូន ជូបតែសេចក្តីសុខ សេចក្តីចម្រើន និងរម្លឹកកុំឱ្យភ្លេចប្រវត្តិ កាលគ្រាលំបាក។ ពីរបីថ្ងៃមកនេះអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើនបានចែកចាយតៗគ្នា ក្រោយឃើញដូនចាស់ម្នាក់បានប្រគល់ក្រម៉ា និងខ្សែគោជាដូរដល់ចៅជំនួសឱ្យបាច់ផ្កា ក្រោយបញ្ចប់ការសិក្សាបណ្ឌិតសភាយោធាអាមេរិក។
ពិធីប្រគល់សញ្ញាបត្របណ្ឌិតយោធាអាមេរិកដយល់យុវជន ពេជ្រ ម៉ូន ត្រូវបានធ្វើឡើងក្រោយអធិបតីភាពលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក។
សម្ដេចតេជោ ហ៊ុន សែន សរសេរក្នុង Comment របស់លោក ឯម ច័ន្ទមករាថា “ការដែលលោកយាយធ្វើបែបនេះគឺជាការរម្លឹកដល់ចៅកុំឱ្យភ្លេចពីប្រវត្តិដ៏លំបាក”។

លោក ពេជ្រ ម៉ូន បានបង្ហោះសារលើផេកហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃច័ន្ទ ទី ៣០ ខែឧសភាថា លោកយាយរបស់ខ្លួនខំថែរក្សាទុកខ្សែគោ និងក្រមានេះ១០ឆ្នាំហើយ សម្រាប់យកមកមើលពេលនឹកដល់ចៅនិងទុកប្រគល់ឱ្យចៅពេលចៅទទួលសញ្ញាបត្រ។

លោកសរសេរថា៖ «១០ឆ្នាំហើយដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោដែលខ្ញុំប្រើ ហើយរងចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោកយាយខ្ចប់អោយប៉ុណ្ណោះ។ ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក»។

ពាក្យដែលលោកយាយរបស់លោក ម៉ូន ពេជ្រ ប្រាប់ទៅគាត់ពេលទទួលបានសញ្ញាបត្រ និងប្រគល់កាដូរនេះឱ្យនោះគឺ “ពេលនេះយាយប្រគល់វាឱ្យចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោឱ្យសោះ។ ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលលឺអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ៕





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


