ព័ត៌មានជាតិ
ងាយឯណា បានឃើញតារាល្បីៗ ហែក្បួនឃោសនា បោះឆ្នោតឃុំ-សង្កាត់ តាមផ្លូវសាធារណៈបែបនេះ
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ គឺជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការណ៍ឃោសនារកសំឡេងឆ្នោតសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ តាមរយៈនេះគេសង្កេតឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាចូលរួមក្បូនហែឃោសនាគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅទូទាំងរាជធានីខេត្តក្រុងទាំងអស់។

មិនខុសគ្នាពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៃភូមិ ឃុំ ស្រុកនីមួយៗដែលបាននាំគ្នាសម្រុកទៅចូលរួមហែក្បូនឃោសនាគាំទ្រ គណបក្សប្រជាជនកម្ពុជា ពោលគឺមានវត្តមានរបស់តារា អ្នកសិល្បៈប្រុស-ស្រីល្បីៗជាច្រើនដួង ដែលមានស្ទើរតែគ្រប់ទម្រង់បាននាំគ្នាមកចូលរួមក្បូនហែឃោសនាគាំទ្រ គណបក្សប្រជាជនកម្ពុជា ផងដែរ។

តារាចម្រៀង តារាសម្ដែង និងតារាកំប្លែង ពិធីករ ទាំងនោះមានដូចជា មានអ្នកនាងគ្រត អ្នកស្រី ចាន់ តារាទី លោក ជា សំណាង លោក ប៊ុន សក្ដិ លោក ជា សុវណ្ណារិទ្ធិ លោក អៀង វិច្ឆ័យ លោក ណាខុន លោក ប៉ែន ចំរុង លោក ករុណា ពេជ្រ និង ពេជ្រ ថៃ ជាដើម។

តាមទិដ្ឋភាពជាក់ស្តែង គឺប្រជាពលរដ្ឋ និងសិល្បករ-សិល្បការិនីដែលបានចូលរួមទាំងអស់ សុទ្ធតែសម្តែងក្តីរីករាយផុសចេញពីក្រអៅបេះដូង និងគាំទ្រដោយស្មោះស្ម័គ្រជូន គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះទៀត បងប្អូនប្រជាពលរដ្ឋគ្រប់រូបបានត្រៀមលក្ខណៈសម្បត្តិគ្រប់អស់ហើយ ដើម្បីរង់ចាំបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង៕
អត្ថបទ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ