Connect with us

ព័ត៌មានជាតិ

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាង ៣ម៉ឺននាក់ ចេញឃោសនាបោះឆ្នោត ថ្ងៃចុងក្រោយ

បានផុស

នៅ

ថ្ងៃបញ្ចប់នៃពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២ នៅតាមបណ្តាក្រុង/ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង មានសមាជិកចូលរួម ៣៣,២២០នាក់ រថយន្ត ១,៨៣០គ្រឿង ម៉ូតូ១២,៨៤៧គ្រឿង មេក្រូ៣២០គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបិទការឃោសនានេះ អញ្ញើញចូលរួមដោយលោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមពីលោក សៅ សុខា ទទួលដឹកនាំស្រុករមាសហែក, លោក ម៉ែន វិបុល ដឹកនាំក្នុងក្រុងស្វាយរៀង, លោក មឹង សំផន ដឹកនាំស្រុកចន្ទ្រា, លោក លោក លី ធុជ ដឹកនាំក្រុងបាវិត, លោកស្រី ភឿង សក្ខណា, លោក ម៉ក់ សារុន ដឹកនាំស្រុកស្វាយទាប, លោក ខ្វាន់ ស៊ាម ដឹកនាំនៅស្រុករំដួល និងលោក កឹង ឃន ដឹកនាំនៅស្រុកកំពង់រោទិ៍។

សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕ដោយ: ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម