ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ថ្លែងអំណរគុណសមាជិក សមាជិកា និងប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបោះឆ្នោតជូនបក្សប្រជាជនរហូតទទួលបានតំណែងជាមេឃុំ សង្កាត់ទាំង២៩
ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងអំណរគុណសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបានគាំទ្រ និងបោះឆ្នោតជូនបក្សប្រជាជន រហូតធ្វើឱ្យគណបក្សទទួលបានតំណែងជាមេឃុំសង្កាត់ទាំង២៩ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី០៥ មិថុនាកន្លងមកនេះ។

តាមរយៈសារសំឡេងថ្លែងអំណរគុណ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ លោក គួច ចំរើន ថា ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត អស់ពីដួងចិត្តជូនចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា អ្នកគាំទ្រ ប្រជាជន មហាជន ដែលបានគាំទ្របោះឆ្នោតជូនគណបក្សជាជនកម្ពុជា នៅគ្រប់ឃុំ សង្កាត់ទាំង២៩ កន្លងមកនេះ ដែលជាការបង្ហាញឱ្យឃើញពីការគាំទ្រ យ៉ាងភ្លុកទឹក ភ្លុកដី ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា គ្រប់ឃុំ សង្កាត់ទូទាំងខេត្ត ក្លាយជាអ្នកដឹកនាំ គ្រប់គ្រង និងជាអ្នកបម្រើសេវាសាធារណៈជូនបងប្អូន ប្រជាជន នៅតាមបណ្តាឃុំ សង្កាត់ នៅក្នុងអាណត្តិទី៥ ខាងមុខនេះម្តងទៀត។

លោក គួច ចំរើន បានលើកឡើងថា ស្មារតីនៃការចូលរួមគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលនេះ លោកនឹងចងចាំទុក គោរព និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជាមួយនឹងការគាំទ្រ ដ៏ច្រើនលើសលុបនេះ។
បន្ថែមពីនេះលោក គួច ចំរើន បានបញ្ជាក់ថា តាមរយៈការផ្តល់នូវទំនុកចិត្តច្រើនបែបនេះពីសំណាក់ប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងនាមលោកជាអភិបាលខេត្ត នឹងខិតខំបន្ថែមទៀត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីផ្តល់នូវភាពសុខសាន្ត សម្រាប់ប្រជាពលរដ្ឋ រួមទាំងការខិតខំកែលម្អ អភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកអភិបាលខេត្តក៏បានបេ្តជ្ញាចិត្តជំរុញឱ្យមេឃុំ ចៅសង្កាត់ ដែលទទួលបានការផ្តល់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ត្រូវតែខិតខំបំពេញតួនាទីរបស់ខ្លួនបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងកិច្ចការងារសង្គមផ្សេងៗទៀតអោយកាន់តែប្រសើរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ឋ ៨០.១៩ភាគរយ ស្មើនឹងជាង៧លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។

ការបោះឆ្នោតនេះ មានការចូលរួមគណបក្សនយោបាយចំនួន១៧ ចូលរួមប្រកួតប្រជែង និងមានការសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្ត្រាលី និងរុស្ស៉ីជាដើម៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


