Connect with us

ព័ត៌មានជាតិ

ទីប្រឹក្សាសម្តេច ហ៊ុន សែន ៖ គុណតម្លៃអ្នកសារព័ត៌មាន ត្រូវបានរម្លេចនៅក្នុងសៀវភៅ «សម្តេច ហ៊ុន សែន ៣យន្តការ ឈ្នះកូវីដ១៩»

បានផុស

នៅ

លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអ្នករៀបរៀងសៀវភៅ «សម្តេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ១៩» ដែលគ្រោងនឹងបោះ​ពុម្ពនា​ពេលឆាប់ៗខាងមុខនេះ បានមានប្រសាសន៍នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២នេះថា ក្រៅពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស​ផែន​​ការ​យុទ្ធ​សាស្រ្ត ៤ ដំណាក់​​កាល​ដ៏មាន​ប្រសិទ្ធភាព និ ង៣យន្តការ ក្នុងការប្រយុទ្ធ​ប្រ​ឆាំង​ជំងឺកូវីដ-១៩ នៅកម្ពុជា របស់​សម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន អ្នកសារព័ត៌មាន ដែលមានក្រមសីល​​ធម៌វិជ្ជាជីវៈ ក៏ជាផ្នែកមួយ ជាអ្នករួម​ចំណែកកដ៏​សំខាន់ ក្នុងការ​ធ្វើឱ្យការប្រ​យុទ្ធប្រឆាំងនេះឆាប់ទទួលបាន​ជោគ​ជ័យ​ដែរ។

លោកអះអាងថា ការរួមចំណែករបស់អ្នកសារព័ត៌មានវិជ្ជាជីវៈ បានធ្វើឱ្យព័ត៌មាន ឬដំណឹងក្លែងក្លាយ ព័ត៌មាន​បំពុល លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអំពីជំងឺកូវីដ-១៩  បានសាបរលាប និងឈានទៅ​រកភាព​ជឿជាក់​លើ​វិធានការរបស់រាជរដ្ឋាភិបាល អាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ ព្រោះនៅគ្រាដំបូង ក្រុមអ្នកបំពុល​សង្គម និងអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ បានលើកយករូបភាព នៃមនុស្សខ្យល់គ ប្រកាច់ស្លាប់ ឬអ្នកជំងឺផ្សេងៗ​មក​បង្ហោះលើហ្វេសប៊ុកថា ជាអ្នកជំងឺកូវីដ-១៩ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ហើយភ័យស្លន់ស្លោ ជ្រួលច្រ​បល់។

លោក ពៅ សុខ ដែលជាអតីតជានិពន្ធនាយករង គ្រប់គ្រងព័ត៌មាននៅស្ថានីយទូរទស្សន៍ដ៏ល្បីមួយដែរនោះ បាន​ឱ្យដឹងថា ប្រសិនបើមិនមានការបង្រ្កាបតាមរយៈយន្តការច្បាប់ និងការបន្សាបព័ត៌មានក្លែងក្លាយតាមរយៈអ្នក​សារ​ព័ត៌មានប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈទេ ប្រជាពលរដ្ឋនៅតែស្លន់ស្លោ នៅតែគ្មានភាពជឿជាក់លើវិធាន​សុខា​ភិបាល ហើយការប្រយុទ្ធប្រឆាំង ឬកាប់បញ្ចប់ការរាតតត្បាតជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលក៏មានការលំបាក។

លោក ពៅ សុខ បញ្ជាក់ទៀតថា នៅក្នុងសៀវភៅ «សម្តេច ហ៊ុន សែន ៣យន្តការ ឈ្នះកូវីដ១៩» គុណ​តម្លៃ នៃ​អ្នក​សារព័ត៌មានវិជ្ជាជវៈ ក៏មានរៀបរាប់ និងបង្ហាញនៅក្នុងសៀវភៅនេះ ដូចជាប្រសាសន៍សម្តេច ហ៊ុន សែន បាន​លើកឡើងថា សារព័ត៌មានក្លែងក្លាយ មានចរិតកាចសាហាវជាងជំងឺកូវីដ-១៩។ ចំណែកឯកឧត្តម ខៀវ កាញារីទ្ធ ក៏មានប្រសាសន៍ដែរថា សារព័ត៌មានក្លែងក្លាយបង្កគ្រោះថ្នាក់ជាងអាវុធបរមាណូទៅទៀត។

គួររម្លឹកថា លទ្ធផលជំហានដំបូង នៃកិច្ចប្រឹងប្រែង និងការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ គិតត្រឹម​ដើម​ឆ្នាំ ២០២១ គឺរយៈពេលមួយឆ្នាំ នៃដំណើរការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល គឺក្រសួងព័ត៌មាន បាន រកឃើញថា មានព័ត៌មានមិនពិត ឬក្លែងក្លាយប្រមាណជិត ​២០០ករណី ត្រូវ​បានបង្កើតឡើងដើម្បីបំពុល ឬបំផ្លាញ​សង្គម។ ព័ត៌មាននេះត្រូវបានបង្រ្កាប។ ជិតមួយឆ្នាំ​ក្រោយ​មក គឺនៅពាក់​កណ្តាលខែធ្នូ ឆ្នាំ ២០២១ ក្រោយពេល​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសបើក​ប្រទេសឡើង​វិញ​លើគ្រប់វិស័យ ក្រសួងព័ត៌មានបាន​រកឃើញ​ថា មានព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ ព័ត៌មានបំពុលសង្គម ព័ត៌មានជេរប្រមាថ ប្រមាណជិត ២ពាន់ករណី ត្រូវបានបង្កើតឡើង ដោយចេតនាអាក្រក់របស់​ជនទុច្ចរិត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម