ព័ត៌មានជាតិ
ខេត្តតាកែវ មានសិស្សជាង ៧ ម៉ឺននាក់ កំពុងសិក្សាថ្នាក់មធ្យមសិក្សាសាលារដ្ឋ
ចាប់តាំងពីរាជរដ្ឋាភិបាលសម្រេចបើកសាលារៀនទូទាំងប្រទេសឡើងវិញ ងាកមកមើលវិស័យអប់រំនៅខេត្តតាកែវឯណេះវិញ មានសិស្សដែលកំពុងសិក្សានៅសាលារដ្ឋថ្នាក់មធ្យមសិក្សាទាំងបឋមភូមិនិងទុតិយភូមិមានចំនួន ៧៤ ១៧៥នាក់ ក្នុងឆ្នាំ២០២២នេះ។

លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងអប់រំ ពិសេសសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល វិស័យអប់រំត្រូវបានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាព ដោយបានពង្រីកវិសាលភាពសាលារៀនដល់គ្រប់ទីកន្លែង ធ្វើយ៉ាងណាសម្រួលដល់អាណាព្យាបាល អាចឲ្យកូនទៅសិក្សាបានងាយស្រួលគ្រប់ៗគ្នា។

លោកប្រធានមន្ទីរអប់រំខេត្តបន្ថែមថា មកដល់ថ្ងៃនេះសាលាវិទ្យាល័យទូទាំងខេត្តតាកែវ កើនឡើងរហូតដល់ ៥៣ សាលា ដែលមាន ៧៤៩ថ្នាក់ ក្នុងនោះសិស្សដែលកំពុងសិក្សាថ្នាក់ទី ១២ មានចំនួន ៨ ៩៨៩នាក់ ស្រី ៤ ៧៨៥នាក់។

លទ្ធផលសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩-២០២១ ជាសញ្ញាល្អមួយក្នុងវិស័យអប់រំរបស់សិស្ស ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ៥៤៨៤នាក់ ក្នុងនោះស្រី ៣១០២នាក់។
លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ តាមរយៈលទ្ធផលប្រឡងទូទាំងប្រទេស សិស្សដែលប្រឡងបាននិទ្ទេស A មានរហូតដល់ ៩៩នាក់ កើន ៧០នាក់ បើធៀបការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាឆ្នាំមុន៕
អត្ថបទ៖ វីរៈ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


