Connect with us

ព័ត៌មានជាតិ

កម្ពុជា​-​អូស្ត្រាលី ប្តេជ្ញា​បន្ត​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ដ៏​ល្អ រវាង​ប្រទេស​ទាំងពីរ​តទៅទៀត

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​ការទូត​កម្ពុជា និង​អូស្ត្រាលី បាន​សម្តែង​ការពេញចិត្ត​ចំពោះ​មិត្តភាព​ដ៏​យូរលង់ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ក្នុងអំឡុងពេល​៧០​ឆ្នាំ​កន្លងមកនេះ ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ និង​បាន​ឯកភាព​ប្តេជ្ញាចិត្ត​បន្ត​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ពេញចិត្ត និង​ការប្តេជ្ញាចិត្ត​ទាំងនេះ ត្រូវបាន​សម្តែង​ចេញ​នៅក្នុង​ជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោកស្រី Kathryn Campbell រដ្ឋលេខាធិការ នៃ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី នៅ​ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ​២០២២ នេះ នៅ​ទីស្តីការក្រសួង ក្នុងអំឡុងពេល​ទស្សន​កិច្ច​របស់​លោកស្រី Kathryn Campbell នៅ​កម្ពុជា ពីថ្ងៃ​ទី​១២ ដល់​១៤ ខែមិថុនា ឆ្នាំ​២០២២​។

នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើង​សាជាថ្មី​នូវ​ការវាយតម្លៃ​របស់​កម្ពុ​ជា​ចំពោះ​ការគាំទ្រ និង​ជំនួយ​របស់​អូស្ត្រាលី​ដល់​ដំណើរការ​សន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា ជាពិសេស នៅលើ​វិស័យ​អប់រំ សុខាភិបាល ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន ការពារជាតិ និង​សន្តិសុខ និង​បានកត់សម្គាល់​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ច​ពិគ្រោះ​យោបល់​ឧ​ត្ត​ម​មន្ត្រី​លើក​ទី​៣ នៅ​ទីក្រុង​កង់​បេ​រ៉ា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ ម៉ោង មុន

មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្ត្រីអាយុជាង ៣០ ឆ្នាំ ម្នាក់ សង្ស័យត្រូវគេដឹកទៅទម្លាក់ចោលក្នុងដីឡូត៍មួយកន្លែង ដោយសភាពនៅមានដង្ហើម

KPT+១៥ ម៉ោង មុន

តំបន់ទឹកធ្លាក់ ៥ លើខ្នងភ្នំត្បែង ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តព្រះវិហារ

សន្តិសុខសង្គម១៣ ម៉ោង មុន

ព័ត៌មានបឋម ៖ នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារមួយកន្លែង នៅខណ្ឌចំការមន មិនទាន់ដឹងមូលហេតុ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

គូស្នេហ៍ចិន​ ប្រឹងជម្នះ​ឧបសគ្គ​គ្រួសារ​ ដោយសារតែខាងស្រីមានកម្ពស់ជាង២ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម