ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង
នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Bertrand LORTHOLARY ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេស នៃសាធារ ណរដ្ឋបារាំង ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងអំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ដោយរក្សាបាននូវកិច្ចសហប្រតិបត្តិល្អលើគ្រប់វិស័យ និងបានថ្លែងអំណរគុណចំពោះប្រទេសបារាំង និងប្រជាជនបារាំង ដែលកន្លងមកតែងបានគាំទ្រជួយជ្រោមជ្រែងកម្ពុជា ទាំងក្នុងដំណាក់កាលស្វែងរកសន្តិភាព និងក្នុងដំណើរការកសាងអភិវឌ្ឍប្រទេស ហើយនៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ កន្លងមកនេះ ប្រទេសបារាំងក៏បានជួយដល់កម្ពុជាក្នុងប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ តាមរយៈការឧបត្ថម្ភជាថវិកាដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវដ៏សំខាន់មួយនៅក្នុងកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានេះ នៅក្នុងវិស័យការពារជាតិវិញ កងទ័ពបារាំងក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាល និងការកសាងសមត្ថភាពយោធិនកម្ពុជានៅសាលានាយទាហានសកម្មត្មាតពង និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)។

ជាការឆ្លើយតប លោក Bertrand LORTHOLARY បានថ្លែងអំពីមនោសញ្ចេតនា និងចំណងផ្សារភ្ជាប់ដ៏ជិតស្និទ្ធរបស់លោកជាមួយនឹងប្រទេសកម្ពុជា ខណៈដែលលោកធ្លាប់ជាកម្លាំងថែរក្សាសន្តិភាពរបស់ប្រទេសបារាំង ដែលបំពេញបេសកកម្មនៅកម្ពុជាកាលពី ៣០ ឆ្នាំមុន ក្នុងសម័យកាល UNTAC និងបានរំលេចថា ការណ៍នេះក៏អាចជាសក្ខីភាពមួយនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងបារាំង និងកម្ពុជា នៅក្នុងវិស័យសន្តិសុខ និងការពារជាតិ។ ហើយមកទល់សព្វថ្ងៃនេះ កិច្ចសហប្រតិបត្តិការដ៏ល្អនេះ ក៏នៅបន្តអនុវត្តរួមគ្នាចាប់ជាប្រចាំ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងការឧបត្ថម្ភគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់កងទ័ពកម្ពុជាលើការងារថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

ក្រៅពីនេះ ការពិភាក្សាក៏បានផ្តោតផងដែរ លើស្ថានភាពវិវត្តន៍ថ្មីៗនៃបញ្ហាសាកល និងតំបន់មួយចំនួន ដោយបានកត់សម្គាល់អំពីសារៈសំខាន់នៃការកសាងទំនុកចិត្តទៅវិញទៅមក ព្រមជាមួយនឹងសុឆន្ទៈនៃការពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគី និងពហុភាគី ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលកើតមាន និងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់៕
ដោយ ៖ កោះកែវ


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


