ព័ត៌មានជាតិ
ការចូលរួមរបស់សហគមន៍ គឺជាចំនុចសំខាន់ រួមចំណែកជោគជ័យ ឆ្លើយតបជំងឺកូវីដ-១៩
មន្រ្តីជាន់ខ្ពស់ នៃក្រសួងសុខាភិបាល លើកឡើងថា ការចូលរួមរបស់បណ្ដាញ សហគមន៍ នៅក្នុងការអនុវត្តន៍វិធានការការពារការចម្លងជំងឺនានា គឺជាចំនុចសំខាន់ក្នុងការចូលរួម ចំណែកសម្រេចបានជោគជ័យនូវកិច្ចការឆ្លើយតបទៅនឹងជំងឺកូវទីដ-១៩ នេះ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ អភិវឌ្ឍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម “ក.ជ.ថ.ស.ប” លើកឡើងបែបនេះ នៅក្នុងការអញ្ជើញ ចុះបេសកកម្មដើម្បីពិគ្រោះយោបល់ស្ដីពីតម្រូវការ ការថែទាំសុខភាពបឋមរបស់សហគមន៍ នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ។
លោកស្រីរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាគ្រប់គ្រងបាននូវការរាតត្បាតជំងឺកូវីដ-១៩ ដោយក្នុងរយៈពេលមួយខែកន្លងមក តាមរបាយការណ៍ របស់ក្រសួងសុខាភិបាលបានបង្ហាញថា មិនមានករណីឈឺ និងមិនមានករណីស្លាប់នោះឡើយ។ ផ្អែកលើបទពិសោធន៍នៃការគ្រប់គ្រង និងការឆ្លើយតបនឹងជំងឺកូវីដ-១៩ បានឱ្យឃើញថា ការចូលរួមរបស់បណ្ដាញសហគមន៍ នៅក្នុងការអនុវត្តន៍វិធានការការពារការចម្លងជំងឺនានា គឺជាចំនុចសំខាន់ក្នុងការចូលរួមចំណែកសម្រេចបានជោគជ័យនូវកិច្ចការឆ្លើយតបទៅនឹងជំងឺកូវទីដ-១៩ នេះ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា មកដល់ពេលនេះ ទោះបី គ្រប់គ្រងជំងឺកូវីដ-១៩ បានក្តី តែក៏មិនទាន់មានសុវត្ថិភាពពីជំងឺកូវីដ-១៩ បាន ១០០% នោះទេ គឺអាស្រ័យ ទៅលើការយល់ឃើញ និងឥរិយាបថរបស់ប្រជាជនក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដូចជាការទៅ ទទួលការចាក់វ៉ាក់សាំង ការតាមដានឃ្លាំមើលស្ថានភាពនៃជំងឺកូវីដ-១៩ ក៏ដូចជាជំងឺឆ្លងផ្សេងៗទៀតក្នុង សហគមន៍រៀងៗខ្លួន និងការរាយការណ៏ដើម្បីឱ្យមានការឆ្លើយតបទាន់ពេលវេលា។ ការតាមដានស្ថាន ភាពជំងឺកូវីដ-១៩ ក៏ដូចជាជំងឺផ្សេងៗ មិនអាចធ្វើដោយមន្ត្រីសុខាភិបាលតែមួយទេ ការតាមដានតាម ប្រភពចម្រុះ មានក្រុមទ្រទ្រង់សុខភាពភូមិ វត្តអារ៉ាម សាលារៀន និងប្រជាជនក្នុងភូមិនឹងជួយឱ្យឆាប់ដឹង អំពីបញ្ហាសុខភាពនៅក្នុងភូមិបានលឿន និងរាយការណ៍បានរហ័សព្រមទាំងឆ្លើយតបបានទាន់ពេលវេលា។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន លើកឡើងបន្តថា ការផ្លាស់ប្តូរឥរិយាបថមិនមែនធ្វើឡើងតាមរយៈតែការបណ្តុះបណ្ដាលទេ តែសកម្មភាពសំខាន់ និងចាំបាច់ គឺសកម្មភាពនៅនឹងសហគមន៍ ដែលតម្រូវឱ្យសហគមន៍យល់ពីសារៈប្រយោជន៍នៃការ រក្សាសុខភាព តាមដានសុខភាពក្នុងគ្រួសារ និងក្នុងភូមិ ព្រមទាំងស្វែងរកព័ត៌មានត្រឹមត្រូវ។ សកម្មភាពក្នុង សហគមន៍ដែលដឹកនាំដោយសហគមន៍ពិតជាមានសារៈសំខាន់ ដូចជាវេទិការ សហគមន៍អប់រំផ្សព្វផ្សាយ ការចុះតាមដានគាំទ្រដល់ក្រុមទ្រទ្រង់សុខភាពភូមិ តាមរយៈគណៈកម្មាការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងក្រុមប្រឹក្សាពិគ្រោះយោបល់ស្រ្តីច និងកុមារ (គ.ក.ន.ក) ដើម្បីស្វែងរកអ្វីដែលជាបញ្ហា និងតម្រូវការរបស់សហគមន៍ ហើយកត្តាអ្វីខ្លះដែលប្រជាជនក្នុងគ្រួសារននីមួយៗក្នុងភូមិទាំងមូលអាចធ្វើបាន ដើម្បីសុខភាព ជាពិសេសអាចជួយដល់ក្រុមងាយរងគ្រោះនៅក្នុងគ្រួសារ និងក្នុងភូមិបាន។
លោកស្រីរដ្ឋលេខាធិការ ក៏បានបញ្ជាក់បន្ថែមទៀតថា សិក្ខាសាលាតម្រង់ទិសនេះមិនត្រឹមតែសម្រាប់ការឆ្លើយ តបនឹងជំងឺកូវីដ-១៩ ជំងឺផ្ដាសាយ និងជំងឺផ្លូវដង្ហើមផ្សេងៗ ប៉ុណ្ណោះទេ ព្រមទាំងពង្រឹងប្រព័ន្ធដើម្បីជំរុញ បង្កើនការថែទាំសុខភាពបឋមសម្រាប់ការត្រៀមឆ្លើយតបនឹងជំងឺរាតត្បាតផ្សេងៗទៀតនាពេលអនាគត ក្នុងការឆ្ពោះទៅរកភូមិឃុំ មានសុខភាពល្អ និងមានអាយុកាលរស់នៅបានយូរអង្វែង។

គួរបញ្ជាក់ថា ក្នុងការចុះបេសកកម្មដើម្បីពិគ្រោះយោបល់ស្ដីពីតម្រូវការ ការថែទាំសុខភាពបឋមរបស់សហគមន៍នេះ មានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មន្ត្រីជំនាញក្រសួង សុខាភិបាល និងមន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោក។ ដំណើរបេសកកម្មនេះមានគោលបំណង ១. ជំរុញបង្កើនការថែទាំសុខភាពបឋម ជាពិសេសការចូលរួមរបស់សហគមន៍ក្នុងការតាមដានជំងឺកូវីដ-១៩ ជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើម។ ២. ពិនិត្យសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដួសមូលដ្ឋាន ដូសជំរុញ ដូសទី៥ នៅតាមទីតាំងនានា រួមមានសេវាសុខាភិបាល សាលារៀន រោងចក្រ ទីផ្សារ ទីប្រជុំជនផ្សេងៗ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


