កងទ័ពជើងគោក​បញ្ជូន​រថយន្ត​៣០​គ្រឿងជា​ជំហាន​ទី​១ និង​ត្រៀម​​បម្រុង​ជាច្រើន​គ្រឿង​ទៀត ​ដឹក​ពលរដ្ឋ​មកពី​ប្រទេស​ថៃ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កងទ័ពជើងគោក​បញ្ជូន​រថយន្ត​៣០​គ្រឿងជា​ជំហាន​ទី​១ និង​ត្រៀម​​បម្រុង​ជាច្រើន​គ្រឿង​ទៀត ​ដឹក​ពលរដ្ឋ​មកពី​ប្រទេស​ថៃ​

Published

on

កងទ័ព​ជើងគោក​បាន​បញ្ជូន​រថយន្ត​៣០​គ្រឿងជា​ជំហាន​ទី​១ និង​បម្រុង​ជាច្រើនគ្រឿង​ទៀត ដើម្បី​ត្រៀម​អន្តរាគមន៍​ដឹក​ពលករ​ខ្មែរ ដែល​អាច​វិលត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រក​ប៉ោយប៉ែត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស​ម្តេ​ច​អគ្គមហាសេនា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ល្ងាច​ថ្ងៃ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ បាន​ដាក់​ចេញ​នូវ​វិធានការ ស្តី​ពី​ស្ថានភាព និង​ការ​ផ្ទុះឡើង​នូវ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​ថៃ រួម​ទាំង​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ដើម្បី​ទប់ស្កាត់​បង្ការ​ជំងឺកូ​វីដ​-១៩ ហើយ​នៅក្នុង​វិធានការ​នោះ ស​ម្តេច​បាន​ឲ្យ​កងទ័ព​ចេញ​រថយន្ត​ទៅ​ដឹកជញ្ជូន​បង​ប្អូន​ប្រជាពលរដ្ឋ ដោយ​ត្រៀម​ទទួល​បទបញ្ជា​ពី​អគ្គបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ និង​មេបញ្ជា​ការ​កងទ័ពជើងគោក ត្រូវ​ចេញទៅ​ទាំង​យប់ ទៅកាន់​ច្រក​ចំនួន​៣ ដែល​បាន​ត្រៀម​បម្រុង​ទុក ដែល​មាន​ច្រក​ដូង ច្រក​អូ​ស្មាច់ និង​ច្រក​ប៉ោយប៉ែត ដោយ​មិន​អ​នុញ្ញាតិ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូល​មក​កម្ពុជា ធ្វើដំណើរ​ដោយ​រថយន្ត​តាក់ស៊ី និង​ធ្វើដំណើរ​បែកខ្ញែក ដែល​ខ្វះ​ការគ្រប់គ្រង នាំ​ទៅដល់​ហា​និភ័យ ឆ្លង​ចូល​សហគមន៍​នោះ​ឡើយ​។​

ទាក់ទង​បញ្ហា​នេះ ក្រសួងការពារជាតិ ក៏បាន​បញ្ជា​ឲ្យ​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩ បញ្ចេញ​រថយន្ត​ចំនួន​៤៥​គ្រឿង ដើម្បី​ត្រៀម​អន្តរាគមន៍​ដឹក​ពលករ​ខ្មែរ ដែល​អាច​វិលត្រឡប់​មកពី​ប្រទេស​ថៃ​នៅ​ទិស​ច្រក​ដូង និង​ច្រក​អូ​ស្មាច់​ផង​ដែរ​។​

គួរ​កត់​សំគាល់ថា រថយ​ន្តទ័ព​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ពេលនេះ ក៏​មា​ន​ដែរ​នូវ​រថយន្ត​ថ្មីៗ ដែល​សម្តេច​តេ​ជោ​បាន​ទិញ​ពី​ប្រទេស​ចិន​ចំនួន​២៩០​គ្រឿង​កន្លងទៅ ហើយ​រថយន្ត​ថ្មីៗ​ទាំងនេះ នឹង​ក្លាយ​ជា​មធ្យោបាយ​ដ៏​សំខាន់ និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​​ចុះ​ប្រតិបត្តិ​កា​រដឹកជញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខណៈ​ពេលនេះ​។​

សូម​បញ្ជាក់​ថា នៅ​ក្នុង​វិធានការ ដើម្បី​ទប់ទល់​ចំពោះ​កា​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ពី​ប្រទេស​ថៃ

ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែ​ធ្នូ សម្ដេច​អ​គ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​បងប្អូន​ពលករ ពល​ការិនី​ខ្មែរ​ទាំងអស់ ដែល​កំពុ​ងធ្វើការ​នៅ​ប្រទេស​ថៃ នៅ​ឲ្យ​ស្ងៀម​ហើយ​ត្រូវ​ជឿ​ទុកចិត្ត​លើ​វិធានការ​របស់​រដ្ឋាភិបាល​ថៃ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​របស់​ថៃ ដោយ​មិន​ត្រូវ​ចល័ត​ចុះឡើង​នោះ​ទេ ពីព្រោះ​បើ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ វា​នឹង​ផ្ដល់​លទ្ធផល​មិនល្អ​នោះ​ទេ​។​

ជាមួយគ្នា​នោះ សម្ដេច​បាន​អះ​អាងថា បាន​ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល និង​ក្រ​សួងការ​ពារ​ជាតិ ព្រមទាំង​អគ្គបញ្ជាការ​កងទ័ព​រួច​ហើយ ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ច​ត្តា​លី​ស័ក​នៅ​តាម​ព្រំដែនហើយ​បើ​ស្ថិ​តក្នុង​សភាព​ការដែល​មនុស្ស​ច្រើន​ហួស កងទ័ព​ត្រូវ​បញ្ចេញ​រថយន្ត ដើម្បី​ដឹកជញ្ជូន​ពួកគាត់​មក​ខាងក្រោយ​។​

បើ​តាម​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ​​ហ៊ុន សែន រថយន្ត​កងទ័ព​ទាំងអស់ នឹង​ចេញ​នៅ​យប់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ទៅកាន់​ច្រក​ចំនួន​៣ ដែល​បាន​ត្រៀម​បម្រុង​ទុក ដូចជា​ច្រក​អូ​ស្មាច់ ច្រក​ដូង និង​ច្រក​ប៉ោយប៉ែត​ជាដើម ដែល​មាន​រថយន្ត​ប្រមាណ​៧០ គ្រឿង​។

សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ទៀតថា កងទ័ពនិង​ទទួលខុសត្រូវ​លើ​ការ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​នៅ​តាម​ព្រំដែន ក៏ដូចជា​កម្លាំង​នគរបាល កម្លាំង​កង​រា​ជអាវុធហត្ថ ដែល​ធ្វើការ​នៅ​តាម​ព្រំដែន ហើយ​ដើម្បី​ទប់ទល់​សភាព​ការ​នេះ ច្រក​ទាំងអស់ នឹងត្រូវ​បំ​ព្រួញ​ឱ្យនៅ​តិច គឺ​ត្រឹមតែ​៣​ច្រក​ប៉ុណ្ណោះ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​ដឹកជញ្ជូន​។​

ជាមួយ​នឹង​វិធានការ​ខាង​លើនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បា​នដាក់​បញ្ជា​ឲ្យ​ខេត្ត​នៅ​ខាងក្រោយ រៀបចំ​ទីតាំង​ធ្វើ​ចិ​ត្តា​ឡី​ស័ក ឲ្យ​បាន​ត្រឹម​ត្រូវ និង​ជាបន្ទាន់​ដើម្បី​ត្រៀម​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​។ ស​ម្តេ​ច​បន្ត​ថា បទពិសោធន៍​កាលពី​ខែ​មេសា​កន្លងទៅ អាច​ឲ្យ​យើង​យក​មកប្រើ​នៅ​ពេលនេះ ពី​ព្រោះ​​ប្រជាពលរដ្ឋ​ជាង​១២​ម៉ឺន​នាក់ កាលពី​ពេលនោះ​មិន​មាន​អ្នក​ឆ្លង​ជំងឺ​នោះ​ទេ​៕

អត្ថបទ ៖ កោះ​កែវ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services