ព័ត៌មានជាតិ
អគ្គមេបញ្ជាការ ថា ទ័ពជើងគោកបានអនុវត្ត យ៉ាងសកម្មរាល់បទបញ្ជារាជរដ្ឋាភិបាលក្នុងការ ទប់ស្កាត់អំពើខុសច្បាប់
ក្នុងឱកាសខួបទី២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៅឆ្នាំនេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកសរសើរចំពោះស្នាដៃរបស់កងទ័ពជើងគោកដែលសម្រេចបានកន្លងមកក្នុងភារកិច្ចស្នូលការពារជាតិ ក៏ដូចជាការអនុវត្តយ៉ាងសកម្មរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់នានា។

តាមរយៈសារលិខិតផ្ញើជូនមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងទ័ពជើង គោក លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានសម្តែងនូវការកោតសរសើរចំពោះស្នាដៃ និងសមិទ្ធផលនានា ដែលកងទ័ពជើងគោក បានប្រឹងប្រែងព្យាយាមជម្នះរាល់ឧបសគ្គនាពេលកន្លងទៅក្នុងការបំពេញភារកិច្ចស្នូល ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក៏ដូចជាបានពង្រឹងភាពម្ចាស់ការក្នុងស្មារតីស្នេហាជាតិ ឆន្ទៈមោះមុត ចំពោះកិច្ចការពារជាតិ។
ជាពិសេស កងទ័ពជើងគោក បានចូលរួមជំរុញការអភិវឌ្ឍ និងកសាងតំបន់ប្រវត្តិសាស្ត្រយោធានៅតាមបណ្តោយព្រំដែន ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «មិនឈ្លានពានគេ ហើយក៏មិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រ» និង «កសាងតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអះអាងថា កងទ័ពជើងគោក ក៏បានអនុវត្តយ៉ាងសកម្មរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ បង្ក្រាបសកម្មភាពខុសច្បាប់នានា ដូចជា បទល្មើសព្រៃឈើ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ទប់ស្កាត់រាល់វិទ្ធង្សនា បដិវត្តន៍ពណ៌ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននានា ដែលមានបំណងបង្កអស្ថិរភាព នយោបាយ-សង្គម បំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ទន្ទឹមនេះ រយៈពេល ២៥ឆ្នាំមកនេះ កងទ័ពជើងគោក ក៏បានរួមចំណែកក្នុងការងារមនុស្សធម៌ដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយនានា ជាពិសេស កងទ័ពជើងគោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា។
លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបន្ថែមថា កងទ័ពជើងគោក ក៏បានសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានាក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារសន្តិសុខសម្រាប់ពិធីបុណ្យជាតិ-អន្តរជាតិនានា ការពារឥស្សរជន ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងគណៈប្រតិភូជាន់ខ្ពស់ប្រទេសជាមិត្តមកបំពេញទស្សនកិច្ចនៅកម្ពុជាដែរ។

បើតាមការអះអាងបន្ថែមពីលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន គឺកងទ័ពជើងគោក បានពង្រឹងការងារហ្វឹកហ្វឺន កសាងហេដ្ឋារចនាសម្ព័ន្ធ ឧបទេសសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលបានរៀបចំកសាងសាលាជំនាញ និងទីលានបាញ់គ្រាប់ពិត ដោយកំណត់ការហ្វឹកហ្វឺនបណ្តុះបណ្តាលក្នុងប្រទេស ជាយុទ្ធសាស្ត្រនៃការកសាងធនធានមនុស្ស។ លើសពីនេះ កងទ័ពជើងគោក បានខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ កងទ័ពជើងគោក បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងសកលលោក តាមរយៈការចុះអនុស្សារណៈយោគយល់។
លោកអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានចាត់ទុកសមិទ្ធផលនានាដែលកងទ័ពជើងគោកសម្រេចបាននេះ គឺអាស្រ័យដោយការខិតខំប្រឹងប្រែង ពុំខ្លាចនឿយហត់ ការធ្វើពលិកម្មគ្រប់បែបយ៉ាង គោរពបទបញ្ជា មានភក្ដីភាព សាមគ្គីភាព សមត្ថភាព ឯកភាពផ្ទៃក្នុង ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលធ្វើឱ្យកងទ័ពជើងគោក មានការរីកចម្រើនលើគ្រប់វិស័យនាពេលនេះ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ