Connect with us

ព័ត៌មានជាតិ

ស្រា​បៀរ Heineken® នាំមក​ជូន​នូវ​ការ​ប្រគំតន្ត្រី Raveground ព្រឹត្តិការណ៍​តន្ត្រី​អេឡិចត្រូនិក​ដ៏​ធំ​បំផុត​របស់​កម្ពុជា បាន​ត្រលប់​មកវិញ និង​សន្យា​ផ្ដល់ជូន​នូវ​បទពិសោធន៍​ដ៏​ប្លែក​អស្ចារ្យ​!

បានផុស

នៅ

រាជធានី​ភ្នំពេញ ​៖ បន្ទាប់ពី​អវត្តមាន​អស់​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ ការប្រគំ​តន្ដ្រី Raveground នឹង​ត្រលប់​មកវិញ​ជាមួយនឹង​ស្រា​បៀរ Heineken® ហើយនឹង​ផ្ដល់នូវ​បទពិសោធន៍​លើសពី​ការរំពឹងទុក​។ នៅ​ថ្ងៃទី ២៥ ខែមិថុនា​ខាងមុខនេះ ការប្រគុំ​តន្ដ្រី Raveground នឹង​បង្ហាញខ្លួន​តាម​ឈុត​ឆាក​ដ៏​ពិសេស​ដែល​កំពុង​ពេញនិយម​នៅលើ​ពិភពលោក និង​តាមរយៈ​ការ​រចនា​ឆាក​ដ៏​អស្ចារ្យ​សម្រាប់​ទទួល​សិល្បៈករ​ក្រុម LNY TNZ និង​មានការ​ចូលរួម​ជាពិសេស​ដោយ DJ Mariana Bo ព្រមទាំង​ឌី​ជេ ល្បីៗ​ក្នុងស្រុក និង​ក្នុង​តំបន់​ផងដែរ​។

សហការ​ជា​ដៃគូ​ជាមួយ​ក្រុមការងារ EDM Cambodia, ការប្រគុំ​តន្ដ្រី Raveground មិនមែនជា​រឿង​ចម្លែក​សម្រាប់​អ្នកគាំទ្រ​ក្នុងប្រទេស​កម្ពុជា​នោះទេ​។ ព្រឹត្តិការណ៍​តន្ត្រី​ដ៏​ធំ​បែបនេះ​បាន​ក្លាយជា​កម្មវិធី​ប្រចាំ ដែល​អ្នកគាំទ្រ​ទន្ទឹង​រង់ចាំ​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ ២០១៥ មក​។ ជា​រៀងរាល់ឆ្នាំ ស្រា​បៀរ Heineken® និង​ក្រុមការងារ EDM Cambodia បន្ត​ផ្តល់នូវ​បទពិសោធន៍​ថ្មីៗ​ដោយ​តែង​នាំមក​នូវ​ភាព​រំភើប​រីករាយ​ដល់​អ្នកគាំទ្រ​របស់ខ្លួន​។

ឈុត​ឆាក​ដ៏​ពិសេស​ដែល​កំពុង​ពេញនិយម​នៅលើ​ពិភព​លោក នឹង​ពាំនាំ​អារម្មណ៍​អ្នកគាំទ្រ​ទៅកាន់​ពិភព​ផ្សេង​មួយទៀត និង​គេច​ចេញពី​ការពិត ដែល​យើង​កំពុងស្ថិត​នៅក្នុង​រយៈពេល​ពីរ​បី​ម៉ោង នៃ​ការ​រំភើបចិត្ត​យ៉ាង​អស្ចារ្យ​។ សម្រាប់​អ្នក​ចូលចិត្ត​តន្ត្រី​អេ​ឡិច​ត្រូ​និ​ច ដែល​នឹករលឹក​ការ​រាំ​ពេល​រាត្រី​ជាមួយ​មួយ​មិត្ត​ភ័ក្តិ និង​បង្កើត​អនុស្សាវរីយ៍​ថ្មីៗ​ជាមួយ​ស្រា​បៀរ Heineken® ត្រជាក់​នៅក្នុង​ដៃ ការប្រគុំ​ត​ន្រី្ត Raveground គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​មិនគួរ​រំលង​ឡើយ​។

ព្រឹត្តិការណ៍​ដែល​រំពឹង​មាន​អ្នកចូលរួម​ដល់​ទៅ ៤០០០​នាក់ នៅក្នុង​ឆ្នាំនេះ​គឺ​ការប្រគុំ​តន្ដ្រី EDM រួមជាមួយ​ក្រុម LNY TNZ ។ ដោយមាន​ដើមកំណើត​មកពី​ប្រទេស​ហូ​ឡង់​, ក្រុម LNY TNZ បាន​សាង​កេរ្ដិ៍ឈ្មោះ​នៅក្នុង​ឆាក​តន្ត្រី​របស់​ប្រទេស​ហូ​ឡង់​ជាមួយនឹង​បទ​ភ្លេង​បែប underground remixes និង បទ​ចម្រៀង​និពន្ធ​ដោយ​ពួកគាត់​ផ្ទាល់ ដែល​លាយ​បញ្ចូល​គ្នា​នូវ​តន្ត្រី​ចម្រុះ​ជាច្រើន ក្រោម​ការសហការ​ជាមួយ​ក្រុម​សិល្បករ​អន្តរជាតិ​កំពូលៗ​។ ក្រុម LNY TNZ ធ្លាប់បាន​សម្តែង​នៅ​មហោស្រព​តន្ត្រី​ដ៏​ធំ​បំផុត​របស់​ពិភពលោក​មួយចំនួន​ដូចជា Tomorrowland, EDC Vegas និង Defqon ព្រមទាំង​ព្រឹ​ត្ដិ​ការណ៍​ធំៗ​ផ្សេងទៀត​។

ការប្រគុំ​តន្ដ្រី Raveground ក៏​នឹង​នាំមក​នូវ​វត្តមាន​របស់​កញ្ញា Mariana Bo ដែល​ធ្វើដំណើរ​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក មកកាន់​ក្រុងភ្នំពេញ​ផងដែរ​។ ជាតា​រា​ដែល​កំពុង​រះ​ក្នុង​ឧស្សាហ​កម្មនេះ សំឡេង​ដ៏​ក្រ​អូន​របស់​កញ្ញា បាន​អង្រួន​អារម្មណ៍​ទស្សនិកជន​តា​មរយៈ​សំឡេង​វី​យូ​ឡុង​អម​ជាមួយនឹង​ចង្វាក់​អេ​ឡិច​ត្រូ​និ​ច​ដ៏​កក្រើក ដែល​នឹង​ពាំ​នាំមក​នូវ​ការ​លាយ​បញ្ចូល​គ្នា​នូវ​តន្ដ្រី​បែប​អេ​ឡិច​ត្រូ​និ​ច និង​ការរញ្ជួយ​ឆាក​នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​នេះ​។ នៅក្នុង​ចំណាត់ថ្នាក់​ទី ៤០ ក្នុង​តារាង Top ១០០ របស់ DJ Mag, កញ្ញា Marina បាន​ពង្រឹង​ខ្លួន​ឱ្យក្លាយ​ជា​ជា​ឌី​ជេ​ដែល​ពិភពលោក​ត្រូវការ​ជាងគេ​។

ក្រុម LNY TNZ និង កញ្ញា Mariana Bo នឹង​ទទួលបាន​ការចូលរួម​សហការ​រួមគ្នា​ដោយ Make You Freak គឺជា duo DJ មកពី​ប្រទេស​ថៃ និង​ឌី​ជេរ​បស់​កម្ពុជា​គឺ DJ Maily, Chill Bill & DJ Duo VxY ដើម្បី​បង្កើត​នូវ​បទពិសោធន៍​ដ៏​រំភើប​អស្ចារ្យ​បន្ថែមទៀត សម្រាប់​កម្មវិធី​តន្ត្រី​រយៈពេល ៧​ម៉ោង​។

លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មានប្រសាសន៍ថា​៖ “​ស្រា​បៀរ Heineken® គឺ​ចង់​នាំ​មនុស្ស​គ្រប់រូប​មក​ចូលរួម​ជាមួយគ្នា និង​បង្កើត​អនុស្សាវរីយ៍​សង្គម​ដែល​មិនអាច​បំភ្លេចបាន​។ យើង​មាន​ក្តីរំភើប​ក្នុងការ​នាំយក​នូវ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​លំដាប់​ពិភពលោក​ត្រឡប់មកវិញ ដែល​ឆ្លើយតប​ទៅនឹង​ការចង់បាន​របស់​យើង​បាន​យ៉ាងពិត​ប្រាកដ​។ យើង​នឹង​រង់ចាំ​ទទួល​អ្នកគាំទ្រ​ទាំងអស់ មក​រាំ​កម្សាន្ដ​នាពេល​រាត្រី ដ៏​រីករាយ​ជាមួយ​ស្រា​បៀរ Heineken®​។​”

​អ្នករៀបចំ​ការប្រគំ​តន្ដ្រី Raveground និង​ជា​សហ​ស្ថាបនិក EDM Cambodia លោក គីម សុភ​ក្រ​បុត្រ បាន​លើកឡើងថា​ ៖ “​សហការ​រួមគ្នា​ជាមួយ​ស្រា​បៀរ Heineken® យើង​មាន​គោលបំណង​បន្ត​លើកស្ទួយ និង​វិ​វ​ឌ្ឍ​ឆាក​តន្ត្រី​រាំ​បែប​អេឡិចត្រូនិក​នៅ​កម្ពុជា​។ យើង​រង់ចាំ​លើកកម្ពស់​បទពិសោធន៍​ទាំងនេះ ឱ្យ​ក្លាយជា​អ្នក​ឈានមុខ​គេ​នៃ​ព្រឹត្តិការណ៍​តន្ត្រី​ដ៏​អស្ចារ្យ​នេះ​។​”

ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដែល​គួរឱ្យ​ចងចាំ​បំផុត​នៃ​ឆ្នាំ ២០២២ នេះ សូម​កក់​សំបុត្រ​របស់​អ្នក​នៅថ្ងៃនេះ​នៅលើ​កម្មវិធី​ទូរស័ព្ទ LIVE. by Wonderpass ឥឡូវនេះ​។​

​តំណ​សម្រាប់​ទាញយក​យ​កម្មវិធី​ទូរស័ព្ទ LIVE. by Wonderpass ៖ https://wonderpass.asia/download

​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍ និង​សំបុត្រ​៖

​ស្រា​បៀរ Heineken® នាំមក​ជូន​នូវ​ការប្រគុំ​តន្ដ្រី Raveground ឆ្នាំ​២០២២ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៥ ខែមិថុនា ខាងមុខនេះ ចាប់ពី​ម៉ោង ៤ រសៀល ដល់​ម៉ោង ១១ យប់ នៅ​អគារ OCIC (F&G) ជ្រោយចង្វារ​។​

​សំបុត្រ​ទូទៅ​អាច​ទិញ​បាន​ក្នុងតម្លៃ ២០​ដុល្លារ និង​មាន​លក់​នៅ​មាត់ទ្វារ​ចូល​នៃ​ព្រឹ​ក្ដិ​ការណ៍ ក្នុងតម្លៃ ៣០​ដុល្លារ​។ អ្នក​អាច​រក​ទិញ​សំបុត្រ​បាន​នៅលើ​កម្មវិធី​ទូរស័ព្ទ LIVE. by Wonderpass ទាំង​ប្រព័ន្ធ Android និង Apple app stores​។

ព្រឹត្តិការណ៍​នេះ​គឺ​សម្រាប់​អ្នកចូលរួម​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ ហើយ​ត្រូវតែ​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍ និង​ការ​កក់​សំបុត្រ សូម​ចូលទៅ​កាន់​៖ www.edmcambodia.com ។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​បណ្ដាញ​សង្គម​របស់​ស្រា​បៀរ Heineken® ដូចខាងក្រោម​៖

Facebook: https://www.facebook.com/heineken

Instagram: https://www.instagram.com/heineken_kh/

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម