ជីវិតកម្សាន្ដ
‘The Closer’ ឧបករណ៍សម្រាប់គាស់ដបរបស់ស្រាបៀរ Heineken® អាចធ្វើឲ្យកុំព្យូទ័ររបស់អ្នក Sleep នៅពេលអ្នកគាស់ស្រាបៀរ!
ភ្នំពេញ ៖ នៅខែតុលានេះ ស្រាបៀរ Heineken® សូមណែនាំយុទ្ធនាការជាសកលថ្មីបំផុតរបស់ខ្លួន គឺ ‘The Closer’ ដែលរំលឹកអតិថិជនឲ្យថ្លឹងថ្លែងពេលវេលាសម្រាប់ការងារ ក៏ដូចជាពេលវេលារីករាយក្នុងជីវិតផងដែរ។ ក្នុងអំឡុងពេល នៃជំងឺរាតត្បាត ពួកយើងភាគច្រើនស្គាល់អំពីបរិយាកាសការងារអនឡាញ និងចេះតែនៅមុខកុំព្យូទ័រជាប់យូរម៉ោង ដែលរឹតតែបង្កឲ្យមានអតុល្យភាពជីវិតការងារ។

ក្នុងនាមជាម៉ាកយីហោដែលតែងបង្កើតឱកាសទំនាក់ទំនងរួមជាមួយគ្នាទៅវិញទៅមក ស្រាបៀរ Heineken® កំពុងកែខៃស្ថានភាពនេះ តាមរយៈយុទ្ធនាការ ‘The Closer’ ដែលរំលេចតាមខ្សែភាពយន្ត និងឧបករណ៍គាស់ដប ដែលមានន័យត្រង់ៗថា «បិទ» ការងារ។
ឧបករណ៍សម្រាប់គាស់ដប (The Closer) គឺជាឧបករណ៍គាស់ដបប្រកបដោយភាពច្នៃប្រឌិត ដែលដំណើរការដោយធ្វើឲ្យកុំព្យូទ័រយួរដៃ Sleep នៅពេលគាស់គម្របដប។ វាផ្តល់សញ្ញាដល់មនុស្សឲ្យដឹងពីអ្វីដែលគេមិនដឹងថាខ្លួនត្រូវការ ពោលគឺ ៖ ស្រាបៀរដ៏ត្រជាក់ល្អ និងម៉ោងសម្រាកដ៏រីករាយ។
ខ្សែភាពយន្តអំពីយុទ្ធនាការ ‘The Closer’ បង្ហាញពីអ្នកធ្វើការការិយាល័យជាច្រើនរូប ដែលនៅតែបន្តធ្វើការដាច់យប់ បន្ទាប់ពីម៉ោងការងារចប់។ បន្ទាប់មកអ្នកនៅក្បែរនោះប្រើឧបករណ៍សម្រាប់គាស់ដប (The Closer) ដោយបិទ Wi-Fi និងកម្មវិធីការងារយ៉ាងមានប្រសិទ្ធភាព ទៅលើឧបករណ៍ដែលនៅជុំវិញខ្លួនពួកគេ ហើយឲ្យពួកគេសម្រាកពីការងារ ដើម្បីមានពេលវេលារីករាយជាមួយមិត្តភ័ក្ដិរបស់ខ្លួន។ ឧបករណ៍សម្រាប់គាស់ដប (The Closer) ផ្ទាល់ ជានិមិត្តសញ្ញាដ៏មានអំណាច អាចឲ្យអ្នកធ្វើការគ្រប់គ្នាបិទឧបករណ៍ ដើម្បីសម្រាកនៅពេលចប់ម៉ោងធ្វើការរបស់ខ្លួន។
លោក Loic De Laubriere នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា ៖ «ដោយសារព្រំដែនរវាងការងារ និងពេលវេលាផ្ទាល់ខ្លួនកាន់តែតូចចង្អៀត បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ យើងចង់ជំរុញឲ្យមានការសន្ទនាចាំបាច់ឲ្យបានច្រើន អំពីសារៈសំខាន់ នៃការទប់ទល់នឹងសម្ពាធសង្គម ដោយស្ថិតក្នុងស្ថានភាពមមាញឹករហូត និងលើកទឹកចិត្តឲ្យនិយោជិតដែលមមាញឹកទាំងអស់ ឲ្យផ្តល់អាទិភាពឡើងវិញដល់ពេលវេលាសង្គម និងលំហែជាមួយមនុស្សដែលសំខាន់បំផុតរបស់ខ្លួនផងដែរ»។
ឧបករណ៍សម្រាប់គាស់ដប (The Closer) មានចំនួនកំណត់នៅទូទាំងពិភពលោក ហើយ Heineken® នឹងផ្តល់ជូនឧបករណ៍សម្រាប់គាស់ដបទាំងនេះដល់អតិថិជនកម្ពុជាចំនួន ៥ រូប ដែលអាចប្រាប់យើងពីមូលហេតុដែលពួកគេត្រូវការឧបករណ៍នេះក្នុងជីវិតរបស់ខ្លួន។ ព័ត៌មានលម្អិតបន្ថែម នឹងផ្តល់ជូននៅលើទំព័រហ្វេសប៊ុក (Facebook) និងអិនស្តាក្រាម (Instagram) របស់ស្រាបៀរ Heineken®។
ដើម្បីបង្ហាញថា ស្រាបៀរ Heineken® ម៉ឺងម៉ាត់យ៉ាងណា ក្នុងការបន្ដឡើងវិញឲ្យមានទំនាក់ទំនងសង្គម និងនាំមិត្តភ័ក្ដិមកជុំគ្នារីករាយនោះ ស្រាបៀរ Heineken® សូមអញ្ជើញអតិថិជនឲ្យចូលរួមជាមួយយើងនៅក្នុងកម្មវិធី ‘Heineken® presents EDM Afterlife’ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែតុលា ខាងមុខនេះ នៅ អូស៊ីអាយស៊ី (OCIC) ក៏ដូចជាដើម្បីអបអរពិធីបុណ្យ Halloween ឆ្នាំនេះផងដែរ។ នេះជាហេតុផលធំបំផុត ដើម្បីបិទកុំព្យូទ័រយួរដៃទាំងនោះ ទុកការងារពីរបីម៉ោងសិន បន្ទាប់មកចេញទៅចូលរួមរាត្រីដ៏អស្ចារ្យ តាមរយៈតន្ត្រីអេឡិចត្រូនិកញ័ររញ្ជួយ ដែលផ្តល់ជូនអ្នកដោយ DJ duo ជនជាតិ ហុល្លង់ Yellow Claw ដែលគាំទ្រដោយ DJ Snavs ដែលមកពីទីក្រុង Copenhagen និង Wukong ពីសិង្ហបុរី។ DJ Maily របស់កម្ពុជាយើង នឹងចូលរួមកំដរឆាកដែរ ទន្ទឹមនឹង DJ ក្នុងស្រុក «លោកអេឡិច» Alex Matt Electro ពិធីករ Christ Divah DJ Em និង Lo។
លោក គីម សុភក្របុត្រ ជាអ្នករៀបចំកម្មវិធី EDM Afterlife និងសហស្ថាបនិករបស់ EDM Cambodia បានលើកឡើងថា ៖ «យើងពិតជារំភើបក្នុងការនាំយក Afterlife ត្រឡប់មកវិញនៅឆ្នាំនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៣ ឆ្នាំកន្លងមក។ ដោយសារ Afterlife ក៏អបអរពិធីបុណ្យ Halloween ផងដែរ យើងទន្ទឹងនឹងឃើញថាមពលនៅលើឆាករាំដែលនាំមកជូនដោយក្រុម DJ ដ៏មានទេពកោសល្យ និងការឡើងរាំពីអ្នកគាំទ្ររបស់យើង»។
EDM Afterlife នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៥ ល្ងាចតទៅ នៅ អូ ស៊ីអាយ ស៊ី(OCIC) (ជ្រោយចង្វារ) អគារ E, F និង G។ សំបុត្រមានតម្លៃ ៣០ ដុល្លារ រហូតដល់ថ្ងៃទី ២៨ ខែតុលា ឬ ៤០ ដុល្លារ នៅថ្ងៃកម្មវិធី។ អ្នកចូលរួមត្រូវមានអាយុចាប់ពី ១៨ ឆ្នាំ ឬលើសពីនេះ ហើយបានចាក់វ៉ាក់សាំងគ្រប់ដូស។
ដើម្បីសម្រាកពីការងារ និងជប់លៀងនៅក្នុងកម្មវិធី Heineken® presents EDM Afterlife សូមទិញសំបុត្ររបស់លោកអ្នកឲ្យហើយនៅថ្ងៃនេះ តាមរយៈកម្មវិធី LIVE. by Wonderpass ដោយចុចត្រង់នេះ៖ https://wonderpass.asia/widgets/Afterlife_22
សម្រាប់ព័ត៌មានបន្ថែមអំពី Afterlife សូមចូលទៅកាន់ ៖ EDM Cambodia
សម្រាប់ព័ត៌មានបន្ថែមអំពី Heineken® និងយុទ្ធនាការ ‘The Closer’ សូមចូលទៅកាន់ ៖ https://www.heineken.com/global/en/thecloser
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


