ព័ត៌មានជាតិ
តុលាការសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្តេចតេជោ ហ៊ុន សែន មក “ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២”
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពី “ថ្ងៃទី០៤ ខែមសា ឆ្នាំ១៩៥១ ” ទៅជា “ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២” ដែលត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦ នេះបើយោងតាមសេចក្តីសម្រេច ដែលទើបទទួលបាននៅថ្ងៃទី២២ ខែមិថុនា នេះ។
ជាមួយគ្នានោះ ក៏បានបង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរ និងសា្ថប័នដែលមានសមត្ថកិច្ច ពាក់ព័ន្ធធ្វើការកែតម្រូវ គល់បញ្ជីសំបុត្របញ្ជាក់កំណើតលេខ២៤១ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ក្នុងសៀវភៅបញ្ជាក់កំណើតលេខ០៣/២០០៦ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមខ្លឹមសារ នៃសេចក្ដីសម្រេចផងដែរ។
សូមជម្រាបថា លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ បានដាក់ពាក្យសុំឲ្យប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតសម្តេចតេជោ មកថ្ងៃខែឆ្នាំពិតប្រាដកវិញ (ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២)។ ការស្នើសុំនេះ ដោយមូលហេតុថា បច្ចុប្បន្ននៅក្នុងឯកសារអត្រានុកូលដ្ឋាន និងឯកសារសម្គាល់អត្តសញ្ញាណនានារបស់សម្តេចតេជោ ហ៊ុន សែន ពុំបានកំណត់អំពីកាលបរិច្ឆេទកំណើតពិតប្រាកដរបស់សម្ដេចតេជោនោះទេ។ ការណ៍នេះ បាននាំឲ្យមានការភាន់ច្រឡំ ពីឥស្សរជនជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ និងមហាជនទូទៅ ដែលបានផ្ញើសារលិខិតជូនពរថ្ងៃកំណើតដល់ទៅពីរដងក្នុងមួយឆ្នាំ។
លោក គី តិច បញ្ជាក់ទៀតថា នៅក្នុងសម័យកាលសង្គ្រាមរាល់ឯកសារពាក់ព័ន្ធត្រូវបានរងការបំផ្លិចបំផ្លាញបាត់បង់ស្ទើរគ្មានសេសសល់ ហើយក្រោយថ្ងៃរំដោះ ដោយសារការបាត់បង់ឯកសារពាក់ព័ន្ធនានាទាំងអស់ ទើបធ្វើឱ្យការកំណត់ព័ត៌មានអត្តសញ្ញាណរបស់ប្រជាពលរដ្ឋជាច្រើនលើសលប់ ដែលក្នុងនោះរួមទាំងសម្ដេចតេជោផងដែរ គឺពុំមានការចងចាំប្រាកដប្រជា អំពីថ្ងៃ-ខែ-ឆ្នាំកំណើតបានឡើយ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


