ព័ត៌មានជាតិ
JICA លើកកម្ពស់វិស័យអប់រំវិស្វកម្ម និងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យក្រុមបេសកម្ម ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA ជួបពិភាក្សាលើគម្រោងការលើកកម្ពស់វិស័យអប់រំវិស្វកម្ម និងការសិក្សាស្រាវជ្រាវសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា តាមបែបការអប់រំផ្អែកលើមន្ទីរពិសោធន៍។

លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអប់រំផ្អែកលើមន្ទីរពិសោធន៍ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំង ហើយការសិក្សាស្រាវជ្រាវ គឺជាវិធីមួយដែលអាចធ្វើឱ្យសិស្សបានរកឃើញភាពច្នៃប្រឌិត និងនាំយកវាមកប្រើប្រាស់ក្នុងគោលដៅផ្សេងៗ នឹងជំរុញឱ្យទទួលស្គាល់ការស្រាវជ្រាវជាវិជ្ជាជីវៈមួយ និងសហការជាមួយដៃគូពាក់ព័ន្ធក្នុងការបណ្ដុះបណ្ដាលជំនាញស្រាវជ្រាវដល់សិស្ស និស្សិត និងគ្រូបង្រៀននៅតាមខេត្ត។

គួរឱ្យដឹងថា ការអប់រំផ្អែកលើមន្ទីរពិសោធន៍នេះគឺជា ការអប់រំដែលអនុវត្តនៅក្នុងក្រុមស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំនៅក្នុងលក្ខខណ្ឌដោះស្រាយបញ្ហា និងជំនាញជាក់ស្តែង និងអនុវត្តជាទូទៅនៅក្នុងសាកលវិទ្យាល័យជប៉ុនសម្រាប់ថ្នាក់ក្រោយបរិញ្ញាបត្រ និង ថ្នាក់បណ្ឌិត។

គម្រោងនេះធ្វើឡើងក្នុងគោលបំណងឱ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បង្កើនសមត្ថភាពអប់រំ និងស្រាវជ្រាវរបស់ខ្លួនដើម្បីចូលជាស្ថាប័នធនធានជាតិក្នុងវិស័យវិស្វកម្ម ដោយដាក់បញ្ចូលនូវការអប់រំផ្អែកលើមន្ទីរពិសោធន៍ទៅក្នុងកម្មវិធីសិក្សា។ គោលបំណងរួម គឺកំណត់សាកលវិទ្យាល័យគោលដៅ ដើម្បីលើកកម្ពស់សមត្ថភាពអប់រំ និងការស្រាវជ្រាវឱ្យឆ្លើយតបទៅនឹងតម្រូវការវិស័យឧស្សាហកម្មនៅកម្ពុជា៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


