ព័ត៌មានជាតិ
មានបណ្ដឹងចំនួន២ នៅក្នុងដំណើរការបោះឆ្នោត ឃុំ សង្កាត់ តែមិនទាន់ចេញជាផ្លូវការ
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានថ្លែងថា រហូតដល់ពេលនេះ បណ្ដឹងទាក់ទងទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាទូទៅមិនទាន់ទទួលបានព័ត៌មានជាផ្លូវការនៅឡើយទេ។ តែបើតាមលោកទទួលបាន គឺមានបណ្ដឹងចំនួន២ ប៉ុន្តែមិនទាន់ចេញជាផ្លូវការ ដែលក្នុងការិយាល័យមួយនោះ មនុស្សម្នាក់បានប្ដឹងចំនួន២ ករណី។

ការលើកឡើងរបស់លោក ប្រាជ្ញ ចន្ទ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃដំណើរការឃោសនាបោះឆ្នោត និងការប្រកាសលទ្ធផលបឋម នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី០៥ ឆ្នាំ២០២ នាល្ងាចថ្ងៃទី០៥ ខែមិថុនា នេះ។

បើតាមលោក ប្រាជ្ញ ចន្ទ ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី០៥ ដែលប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃនាថ្ងៃអាទិត្យទី០៥ ខែមិថុនានេះ បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសស្ងប់ស្ងាត់មានសន្តិសុខសុវត្ថភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងឡើយ បើទោះបីជាមានបែកធ្លាយអំពីផែនការអុកឡុកដំណើការបោះឆ្នោតនេះក៏ដោយ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


