Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ជំរុញឱ្យបុគ្គលិកអប់រំ និងអ្នកសិក្សាបន្តចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា

បានផុស

នៅ

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យបុគ្គលិកអប់រំ អ្នកសិក្សា មាតាបិតា គ្រប់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស បន្តចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ស្របតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាពនៃការបើកដំណើរការសង្គម-សេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី។

ការជំរុញនេះបានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីឡើងវិញនៅក្នុងសហគមន៍ កាលពីយប់ថ្ងៃទី២៨ ខែមិថុនានេះ។

លោក រស់ សុវាចា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះថា ក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរ និង ថ្លែងអំណរគុណចំពោះ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងមាតាបិតាដែលបានទៅទទួលយកការចាក់ វ៉ាក់សាំងដោយស្ម័គ្រចិត្ត ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោក រស់ សុវាចា បានបន្តថា ស្មារតីបែបនេះ ជាការការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ពិសេសរវាងគ្រូ និងសិស្ស ដែលត្រូវប្រាស្រ័យទាក់ទងគ្នា។

យ៉ាងណាក៏ដោយ លោក រស់ សុវាចា បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា បាន និងបន្តអនុវត្តការរៀន និងបង្រៀនពេញលេញនៅទូទាំងប្រទេស ដោយបន្តអនុវត្តន៍គោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាសុវត្ថិភាពសុខភាពសិក្សា នៃដំណើការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន តាមគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ជាពិសេសបន្តអនុវត្តន៍វិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ និងយោងតាមស្មារតីសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ កាលពីថ្ងៃ ២៥-២៧ មេសា ២០២១ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

លោក រស់ សុវាចា សូមអំពាវនាវដល់មាតាបិតាមេត្តា បន្តជួយដំណើរការរៀនសូត្រតាមគន្លងថ្មីនៃវិស័យអប់រំ។ ជាក់ស្តែង មាតាបិតាគួរលើកទឹកចិត្តកូនឱ្យបន្តចូលរៀនសូត្រជាប្រចាំ ហើយមាតាបិតាគួរចំណាយពេលនៅក្បែរកូនដើម្បីអានឱ្យកូនស្តាប់ និងឱ្យកូនអានឱ្យស្តាប់វិញនៅផ្ទះ ដោយជ្រើសរើសសៀវភៅអាន និងខ្លឹមសារឌីជីថល ដែលកូនចូលចិត្តអាន បន្ថែមពីសៀវភៅមេរៀនជាដើម។ ជាងនេះទៀតសូមមាតាបិតាបន្តចូលរួមក្នុងគណៈកម្មការគ្រប់គ្រងសាលារៀន ដើម្បីសហការទ្រទ្រង់ការរៀន និងបង្រៀន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា ស្នើពលរដ្ឋខ្មែរជួយប្រមូលរូបថតជាភស្តុតាង ដែលថៃឈ្លានពានកម្ពុជា ទុកឱ្យពិភពលោកដឹង និងកូនខ្មែរចងចាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្អូនស្រី គីម ជុងអ៊ុន ថាកូរ៉េខាងជើងមិនចាប់អារម្មណ៍ចរចាជាមួយកូរ៉េខាងត្បូងទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ត្បិតមានកម្ពុជាជម្លោះព្រំដែនជាមួយថៃ ក៏រដ្ឋនៅតែបន្ត​បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋមានបណ្ណសមធម៌ធម្មតា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

Sokha Hotels

ព័ត៌មានពេញនិយម