ព័ត៌មានជាតិ
គ.ជ.ប ត្រៀមរៀបចំការងារបោះឆ្នោតថ្នាក់ជាតិអាណត្តិក្រោយឱ្យរួចរាល់
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរួចហើយសម្រាប់កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដោយកំណត់យកថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងនោះ ដើម្បីឲ្យការងារនេះ បានប្រព្រឹត្តទៅដោយជោគជ័យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើកិច្ចការមួយចំនួនហើយ សម្រាប់ការបោះឆ្នោតដ៏សំខាន់មួយនេះ។

លោក សោម សូរីដា អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ទន្ទឹមគ្នាដឹងការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ គ.ជ.ប បានរៀបចំសេចក្តីព្រាងប្រតិទិនការងារ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ រួមជាមួយសេចក្តីព្រាងនៃការកំណត់មួយចំនួននៅក្នុងផែនការមេសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះផងដែរ។
បើតាមលោក សោម សូរីដា ក្រោយពីទទួលបានផែនការ ដែលកំណត់ដោយរាជរដ្ឋាភិបាល ដែលបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ នៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ គ.ជ.ប នឹងបញ្ចប់កិច្ចការរបស់ខ្លួន គឺបញ្ចប់ប្រតិទិននៃការបោះឆ្នោត រួមជាមួយផែនការមេសម្រាប់ការបោះឆ្នោត និងការកំណត់ពេលវេលាទៅតាមកាលបរិច្ឆេទ ដែលទើបទទួលបាននាថ្ងៃម្សិលមិញនេះ។

ជាបន្តទៀត គ.ជ.ប នឹងចាត់ចែងការងារមួយចំនួនទៀត ពាក់ព័ន្ធការងារច្បាប់បទបញ្ជា នីតិវិធី និងសៀវភៅណែនាំផ្សេងៗពាក់ព័ន្ធទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ រួមជាមួយកិច្ចការផ្សេងៗទៀត ដែលត្រូវរៀបចំឱ្យហើយ ជាពិសេសគឺការរៀបចំបញ្ជីបោះឆ្នោត ដែលបញ្ជីបោះឆ្នោតនេះ នឹងចាប់ផ្ដើមធ្វើនៅខែតុលាឆ្នាំ២០២២ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣។
លោក សោម សូរីដា បញ្ជាក់ថា ការងារជាបន្ទាប់ គឺធ្វើតាមការកំណត់នៅក្នុងប្រតិទិន ដែល គ.ជ.ប បានរៀបចំឡើងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


