ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន បញ្ជាក់ថា អាជ្ញាធរបានចាប់ខ្លួនបុគ្គលម្នាក់ដែលបង្ហោះព័ត៌មានក្លែងក្លាយថាមានមនុស្សស្លាប់ដោយសារកូវីដ១៩
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកនេះ បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរកម្ពុជាបានចាប់ខ្លួនបុគ្គលម្នាក់នៅខេត្តត្បូងឃុំ ដែលបានបង្ហោះព័ត៌មានក្លែងក្លាយដោយថា មានអ្នកស្លាប់ដោយសារតែជំងឺកូវីដ១៩។ សម្តេចនាយករដ្ឋមន្រ្តីបានអះអាងថា ការប្រឌិតព័ត៌មានក្លែងក្លាយបែបនេះ គឺមិនអាចលើកលែងបាននោះទេ ពោល គឺត្រូវអនុវត្តច្បាប់។

ពីវេទិកាអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចាប់ខ្លួននេះ មិនមែនជាការរំលោភសិទ្ធិ សេរីភាពបញ្ចេញមតិទេ។ សម្តេចថា បុគ្គលរូបនោះ បានប្រឌិតព័ត៌មានក្លែងក្លាយនេះ ធ្វើឲ្យបំពុលសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ដែលមិនអាចអត់អោនឲ្យបាន។
បើតាមសម្តេចតេជោ នៅពេលនេះ កម្ពុជាគ្មានឡើយអ្នកជំងឺកូវីដ១៩នៅក្នុងមន្ទីរពេទ្យ គឺពួកគេបានព្យាបាលនៅផ្ទះ ដោយអ្នកជំងឺកូវីដ១៩ទាំងនោះ ជាប្រភេទអូមីក្រុង។
ដោយ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


