Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរ ទេស​មេគង្គ​-​ឡាន​ឆាង នៅ​ទីក្រុង​បា​ហ្កា​ន

បានផុស

នៅ

​បន្ទាប់ពី​បញ្ចប់​ទស្សន​កិច្ចការងា​រលើ​ក​ទី​២ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (MLC) លើក​ទី​៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទីក្រុង​បា​ហ្កា​ន ប្រទេស​មី​យ៉ាន់​ម៉ា​។

កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស MLC លើក​ទី​៧​នេះ ធ្វើឡើង​ក្រោម​មូលបទ “​សាមគ្គីភាព ដើម្បី​សន្តិភាព និង​វិបុលភាព​” ហើយ​កិច្ចប្រជុំ​នេះ នឹង​ក្លាយជា​វេទិកា​មួយ​សម្រាប់​រដ្ឋមន្ត្រីការបរទេស MLC ធ្វើការ​វាយតម្លៃ​ទៅលើ​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ប្រាំ​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (២០១៨-២០២២) កំណត់​ទិសដៅ​អនាគត​សម្រាប់​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ទូលំទូលាយ ព្រមទាំង​ពង្រឹង​បន្ថែមទៀត នូវ​ចំណងមិត្តភាព និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក រវាង​បណ្ដា​ប្រទេស​មេគង្គ និង​ប្រទេស​ចិន ក្នុង​ស្មារតី​លើក កម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ជាពិសេស​នៅក្នុង​កាលៈទេសៈ​នៃ​ការគំរាមកំហែង ពិភពលោក​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។

ក្នុងឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ខាងលើ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ព្រមទាំង​រដ្ឋមន្ត្រីការបរទេស MLC ដទៃទៀត ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​អាគារ​អង្គភាព​សម្របសម្រួល​ជាតិ​នៃ MLC របស់​ប្រទេស​មី​យ៉ាន់​ម៉ា ផងដែរ​។

ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​បា​ហ្កា​ន លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រំពឹងថា នឹងមាន​ជំនួប​ទ្វេភាគី​ដាច់​ដោយ ឡែក​ពីគ្នា ជាមួយ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស MLC ផ្សេងទៀត សំដៅ​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ក្របខ័ណ្ឌ MLC សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង និង​ក្រៅ​តំបន់​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៤៥ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៥០ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៥២ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៥៤ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម