ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា៖ ប្រទេសមានសុខសន្តិភាព ក៏កុំភ្លេចថែរក្សាសុខភាព
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកខេត្តស្វាយរៀងបានឲ្យដឹងថា សព្វថ្ងៃនេះប្រទេសមានសុខសន្តិភាពហើយ ក៏កុំភ្លេចថែរក្សាសុខភាពរបស់ដែរ ពីព្រោះថាសុខភាពគឺជាបញ្ហាចំបងរបស់មនុស្សគ្រប់គ្នា មានសុខភាពល្អហើយក្នុងនាមយើងជាប្រជាពលរដ្ឋត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហើយត្រូវយកចិត្តទុកដាក់ក្នុងការដាំដុះធ្វើស្រែចំការ ចិញ្ចឹមសត្វជាលក្ខណៈគ្រួសារបន្ថែមទៀត។


លោកនាយឧត្តមសេនីយ៍បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលាបឋមសិក្សា ទីចាត់ការ មត្តេយ្យសិក្សាវត្តដូង និងសមិទ្ធផលនានាស្ថិតក្នុងភូមិដូង ឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ។
លោកនាយឧត្តមសេនីយ៍បានមានប្រសាសន៍បន្តទៀតថាៈ បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋានត្រូវរួមគ្នាចូលរួមថែរក្សាសមិទ្ធផលនានាដែលមានរួចហើយនាពេលនេះទុកដើម្បីប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ យើងបន្តចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងការប្រយុទ្ធប្រឆាំង នឹងបញ្ហាប្រឈមនានារបស់តំបន់ និងពិភពលោក។



លោកនាយឧត្តមសេនីយ៍បានបន្ថែមទៀតថាៈពិធីនេះក៏ត្រូវបានប្រព្រឹត្តឡើង ក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជាបានងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ បន្ទាប់ពីរយៈពេល ២ឆ្នាំ នៃការឆ្លងរាតត្បាតនៃជំងឺដ៏កាច សាហាវនេះ ហើយកំពុងសម្រេចបានសមិទ្ធផលថ្មីៗ ជាច្រើនទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងក្នុងសភាពការណ៍ ដែលទូទាំងប្រទេសកំពុងអបអរសាទរយ៉ាងក្លៀវក្លាចំពោះ ជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានឲ្យដឹងថាៈ នាពេលកន្លងមកក្រុមការងារចុះមូលដ្ឋានឃុំដូងបានចូលរួមកសាងនូវសមិទ្ធផលជាច្រើនដោយឡែកសមិទ្ធផលបន្ថែមថ្មីៗទៀត រួមមានបង្គោលភ្លើងសូឡាចំនួន៧២ដើម សាងសង់ទីចាត់ការសាលាបឋមសិក្សាវត្តដូង១ខ្នង សាងសង់ថ្នាក់មត្តេយ្យមួយខ្នង នៅសាលាបឋមសិក្សាវត្តដូង រួមនិងការបំពាក់គ្រឿងសង្ហារឹម ក្រុមហ៊ុនសុីប៊ីសុី ជួយឧបត្ថម្ភអគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាវត្តដូង និងសំភារមត្តេយ្យសិក្សា រួមនិងការជួសជុលលាបថ្នាំអគារ១ខ្នងជួសជុលបង្គន់អនាម័យមួយខ្នងផងដែរ ។
ក្រៅពីនេះនៅមានសមិទ្ធផលជាច្រើនទៀតដែលបានសាងសង់និងបានចំណាយថវិកាអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ហើយថវិកាទាំងនោះគឺបានមកពីក្រុមការងារចុះមូលដ្ឋានឃុំដូងព្រមទាំងសប្បុរសជននានា៕
អត្ថបទ៖ ភក្ដី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


