ព័ត៌មានជាតិ
រាជរដ្ឋាភិបាលបានណែនាំ ឲ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការចំពោះការប្រមូលផ្ដុំធ្វើបាតុកម្មបិទផ្លូវសាធារណៈដោយខុសច្បាប់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ បានណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការប្រមូលផ្ដុំធ្វើបាតុកម្ម តវ៉ាបិទផ្លូវសាធារណៈ ដោយខុសច្បាប់។
សេចក្តីណែនាំនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៨ ខែកក្កដា នេះ។

នៅក្នុងសេចក្តីប្រកាសស្តីពី លទ្ធផលនៃកិច្ចប្រជុំបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានឯកភាពឱ្យរថយន្តចង្កូតស្ដាំ ដែលមានស្រាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ចរាចរជាប្រក្រតី ដោយពុំចាំបាច់ធ្វើការកែពីចង្កូតស្ដាំទៅចង្កូតឆ្វេង ប៉ុន្តែតម្រូវឱ្យម្ចាស់រថយន្តទាំងនោះ ត្រូវទៅបង់ពន្ធជាដាច់ខាតចំពោះអ្នកដែលមិនទាន់បានបង់ពន្ធ ហើយអ្នកដែលកក់ប្រាក់ពន្ធត្រូវទៅបង់បង្គ្រប់ប្រាក់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់ ដោយទុកឱសានវាទរយៈពេល៣ ខែទៀត គិតចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលបាន សម្រេចមិនអនុញ្ញាតឱ្យបន្តនាំចូលរថយន្តចង្កូតស្ដាំទៀតជាដាច់ខាត ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ តទៅ និងបានណែនាំដល់រដ្ឋបាលខេត្ត សមត្ថកិច្ចគយ និងកងកម្លាំងឈរជើងតាមព្រំដែនកម្ពុជា-ថៃ ត្រូវសហការជាមួយភាគីថៃ ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការចាប់ឃាត់រថយន្តចង្កូតស្ដាំ ដែលនាំចូលមកតាមច្រកព្រំដែននានា និងត្រូវធានាថាមិនឱ្យមានរថយន្តចង្កូតស្ដាំបន្តនាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាទៀតនោះទេ។ ក្នុងករណីបំពាន ត្រូវចាប់រឹបអូសរថយន្ត ដោយមិនអនុញ្ញាតឱ្យបង់ពន្ធឡើយ នឹងត្រូវកម្ទេចចោល។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាល បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការតាម ផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះគ្រប់បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលបង្កភាពអនាធិបតេយ្យលើដងផ្លូវ ឬប្រមូលផ្ដុំតវ៉ាធ្វើបាតុកម្មបិទផ្លូវសាធារណៈ ដោយខុសច្បាប់។
គួររំលឹកថា សេចក្តីណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីមាន ការប្រមូលផ្ដុំតវ៉ារបស់ម្ចាស់រថយន្ដចង្កូតស្ដាំកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ដោយបិទផ្លូវនៅចំណុចរង្វង់មូលកួរស្រូវ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ស្នើសុំបង់ពន្ធតែមិនកែចង្កូត។ សំណើនេះក៏ត្រូវនាយករដ្ឋមន្ដ្រីយល់ព្រម ហើយកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ក៏មានក្រុមម្ចាស់រថយន្តចង្កួតស្តាំ ដែលបានកែចង្កូតរួចរាល់ប្រមាណ៤០ គ្រឿង បានប្រមូលផ្ដុំគ្នានៅខាងត្បូងផ្សារថ្នល់ទទឹង ផ្លូវជាតិលេខ៤១ តវ៉ានឹងការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលវិញម្ដង និងស្នើឱ្យម្ចាស់រថយន្ដចង្កូតស្ដាំត្រូវកែមកជាចង្កូតឆ្វេងទាំងអស់ រួចចាំទៅបំពេញកាតព្វកិច្ចបង់ពន្ធដូចពួកគេដែរ៕
ដោយ ៖ កោះកែវ

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


