ព័ត៌មានជាតិ
វីរុសកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង ប្រភេទថ្មី BA.4 និង BA.5 មានវត្តមាននៅកម្ពុជា ហើយ
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះ បានអំពាវនាវចេញសារក្រើនរំលឹក ពីការការពារការចម្លងវីរុសកូវីដ-១៩ និងរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ខណៈកម្ពុជាក៏បានរកឃើញ វីរុសកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង ប្រភេទថ្មី BA.4 និង BA.5 ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា បច្ចុប្បន្ន វីរុសកូវីដ-១៩ កំពុងចរាចរណ៍យើងសកម្មក្នុងសាកលលោក និងប្រទេសក្នុងតំបន់ ដោយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្របានបញ្ជាក់ថា វីរុសកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង ប្រភេទថ្មី BA.4 និង BA.5 ក៏កំពុងចរាចរណ៍នៅតាមប្រទេសជាច្រើននៅក្នុងសាកលលោក ហើយក្នុងនោះ ព្រះរាជាណាចក្រកម្ពុជាក៏បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង ប្រភេទថ្មី BA.4 និង BA.5 ផងដែរ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល រូបនេះ បានបញ្ជាក់ថា ការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ នៅកម្ពុជា បានចាប់ផ្ដើមរកឃើញឡើងវិញ ចាប់តាំងពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ រហូតដល់បច្ចុប្បន្ន ដោយក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ ក៏មានប្រភេទអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ។

លោកស្រីវេជ្ជបណ្ឌិត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងការពារដើម្បីបញ្ចៀសនូវការរីករាលដាលកូវីដ-១៩ ដ៏ធ្ងន់ធ្ងរសារជាថ្មី និងអំពាវនាវដល់ប្រជាជនទាំងអស់ទាំងកម្ពុជា និងបរទេស ដែលរស់នៅកម្ពុជា បន្តនាំគ្នាអនុវត្តវិធានការ ៣ការពារ ៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដោយមានគម្លាតពីមួយដូសទៅមួយដូសរយៈពេល៣ខែឡើងទៅ។
គួរបញ្ជាក់ថា ការចរាចរនៃពពួកអូមីក្រុងបំប្លែងថ្មី BA.4, BA.5 គឺមានសមត្ថភាពឆ្លងលឿនជាងពពួកអូមីក្រុងមុនៗ ដូចជា BA.1, BA2។ ពពួកមេរោគបំប្លែងថ្មី BA.4, BA.5 នេះ មានលទ្ធភាពបញ្ជៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សបានងាយស្រួលជាងមុន ដែលធ្វើឲ្យភាពស៊ាំរបស់បុគ្គលឆាប់ធ្លាក់ចុះលឿនជាងមុនបើទោះបីជាពួកវាមានរោគសញ្ញា មិនខុសប្លែកពីប្រភេទវីរុសជំនាន់មុនៗដោយមានការក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ ស្រដៀងផ្តាសាយធម្មតា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


