ព័ត៌មានជាតិ
ឪពុកឲ្យកូនស្រីជិះក ដើររាយមង អកុសល្យស្លាប់ទាំងឳពុកកូន ប្រពន្ធស្រែកទ្រហោយំ
ខេត្តបាត់ដំបង៖ បុរសជាឪពុក និងកូនស្រីទើបអាយុ៦ឆ្នាំបានបាត់បង់ជីវិត ដោយលង់ទឹកខណះដែលជនរងគ្រោះជាឪពុកបានទៅដាក់មងជាមួយគ្នីគ្នាផ្សេងទៀតដូចសពមួយដង ដោយជនរងគ្រោះអោយកូនស្រីជិះកហើយខ្លួនជាឪពុកដើររាយមងស្រាប់តែលើកនេះបានលង់ទឹកស្លាប់ទាំងឪពុកកូនតែម្តង។ សមត្ថកិច្ចថាករណីនេះ កើតឡើងកាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០២០វេលាម៉ោង២១:៣៤នាទីយប់នៅចំណុចប្រឡាយតាពេកភូមិសាស្រ្តភូមិដង្កោឃុំល្វាស្រុកបវេលខេត្តបាត់ដំបង។

សមត្ថកិច្ចបន្តថា ឆ្លងតាមការបំភ្លឺរបស់ឈ្មោះគីម.សីហាភេទប្រុសអាយុ៣២ឆ្នាំ ដែលជាអ្នករស់នៅផ្ទះក្បែរគ្នាបានបំភ្លឺថាកាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នៅវេលាម៉ោង១៤:០០នាទី ខ្លួនបានបើកគោយន្តដោយមានគ្នា០៤នាក់រួមមាន÷១,ឈ្មោះឆាន.ឆាតភេទប្រុសអាយុ៤៧ឆ្នាំ(ជនរងគ្រោះ)។២,ឈ្មោះឆាត.សុខណាអាយុ០៦ឆ្នាំ(ជនរងគ្រោះ)ត្រូវជាកូនស្រីរបស់ឈ្មោះឆាត។៣,កូនប្រុសរបស់ខ្លួន(គីម.សីហា)ឈ្មោះចន្ទ.តារា។៤,រូបខ្លួន(គីម.សីហា)បាននាំគ្នាជិះគោយន្តទៅដាក់មង និងដាក់លាន់នៅចំណុចប្រឡាយតាពេកភូមិសាស្រ្តភូមិដង្កោឃុំល្វាស្រុកបវេល។ ពេលទៅដល់កន្លែងដាក់មង ឈ្មោះឆាន.ឆាត(ជនរងគ្រោះ)បានយកសរសៃមងពាក់លើក ហើយលើកកូនស្រីអោយជិះលើកដូចសព្វមួយដងដើរចេញទៅរកកន្លែងដាក់មងរៀងៗខ្លួន។ ចំណែកខ្លួនក៏បានចេញទៅដាក់មងកន្លែងផ្សេងឆ្ងាយពីគ្នាផងដែរ។
រហូតដល់ម៉ោង១៦:៣០នាទី ខ្លួនក៏បានបើកគោយន្តត្រឡប់មកផ្ទះវិញដោយមិនឃើញឈ្មោះឆាតនិងកូនស្រីក៏នឹកស្មានថាឈ្មោះឆាតនិងកូនស្រីប្រហែលត្រឡប់ទៅផ្ទះមុនហើយមើលទៅ។ ពេលដែលខ្លួនបើកគោយន្តមកដល់ក្នុងភូមិវិញស្របពេលដែលប្រពន្ធរបស់ឈ្មោះឆាត(ជនរងគ្រោះ)ឈ្មោះកែ.តឿន ដែលទើបមកពីសុីឈ្នួលស្ទូងស្រូវអោយគេក៏សួរថាមានឃើញប្ដីនិងកូនស្រីគាត់ទេ? ខ្លួនប្រាប់ថាប្រហែលជាគាត់ត្រឡប់មកផ្ទះហើយទេដឹងប្រពន្ធគាត់ប្រាប់ថាអត់ឃើញមកផ្ទះទេពេលនោះក៏នាំគ្នាផ្អើលទៅជួយរកនៅឯវាលស្រែក៏រកមិនឃើញ។ រហូតដល់ម៉ោង៩:៣៤នាទីយប់ក៏បានរកឃើញសាកសពកូនស្រី និងឪពុកនៅក្នុងប្រឡាយទឹក ដោយសាកសពឪពុកមានសរសៃមងរំពាត់ខ្លួនដោយជាប់ដៃនិងកផង។ អ្នកភូមិនិងក្រុមគ្រួសារក៏បានយកសាកសពមកផ្ទះរបស់ជនរងគ្រោះតែម្តង។
សមត្ថកិច្ចបន្តថា ដោយឡែកឈ្មោះយុក.សារឿតភេទប្រុសអាយុ៤០ឆ្នាំ ដែលជាអ្នករស់នៅផ្ទះក្បែជនរងគ្រោះបានបំភ្លឺដែរថា កាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នៅវេលាម៉ោង១៤និង១៥នាទី ខ្លួនបានជិះម៉ូតូទៅដាក់មងនិងដាក់លន់ដូចសព្វដងនៅចំណុចប្រឡាយតាពេកភូមិសាស្រ្តភូមិឃុំខាងលើនោះផងដែរ។ ពេលនោះក៏បានជួបឈ្មោះឆាន.ឆាតនិងកូនស្រីកំពុងតែដើរចេញពីកន្លែងចតគោយន្តដោយមានសរសៃមងដាក់នៅលើក ហើយឃើញកូនស្រីជិះនៅលើក ក៏បានដើរទៅដាក់មងចម្ងាយពីកន្លែងទុកម៉ូតូប្រហែល៦០០ម៉ែត្រ។ ពេលដែលដាក់មងអស់ខ្លួនក៏ឮសូរមិត្តឈ្មោះឆាត(ជនរងគ្រោះ)ស្រែកហៅកូនស្រីថាសុខណាៗពេលនោះខ្លួនពុំបានចាប់អារម្មណ៍មើលមកឃើញតែគោយន្តនិងម៉ូតូខ្លួនក៏បន្តលើកលាន់ហើយក៏ជិះម៉ូតូមកផ្ទះតែម្ដង។ ពេលមកដល់ផ្ទះអ្នកភូមិបាននិយាយថាមិនឃើញឈ្មោះឆាតនិងកូនស្រីត្រឡប់មកវិញទេហើយអ្នកភូមិនឹងខ្លួនក៏បាននាំគ្នាទៅជួយរកនៅតាមវាលស្រែក៏មិនឃើញពេលនោះខ្លួនចាប់អារម្មណ៍ថាពេលដែលខ្លួនកំពុងដាក់លាន់ឮសូរស្រែកហៅកូន ខ្លួនក៏បាននាំគ្នាចុះរាវនៅក្នុងប្រឡាយក៏បានឃើញសាកសពកូនស្រីនិងឈ្មោះឆាតបានស្លាប់នៅក្នុងទឹកប្រឡាយដោយជនរងគ្រោះដែលជាឪពុកត្រូវបានសរសៃមងរុំព័ទ្ធខ្លួននិងកហើយក៏បានយកសាកសពទាំងពីរនាក់យកមកផ្ទះរបស់ជនរងគ្រោះតែម្តង។
សមត្ថកិច្ចបន្តថាជនរងគ្រោះទី១ជាឪពុកឈ្មោះឆាន.ឆាតភេទប្រុសអាយុ៤៧ឆ្នាំនឹងជនរគ្រោះទី២ឈ្មោះឆាត.សុខណាភេទស្រីអាយុ០៦ឆ្នាំជាកូនរស់នៅភូមិបឹងសំរោងឃុំល្វាស្រុកបវេលខេត្តបាត់ដំបង។ ឆ្លងតាមការពិនិត្យរបស់ផ្នែកជំនាញនិងលោកគ្រូពេទ្យជំនាញបានធ្វើការសន្និដ្ឋានថា សាកសពរបស់ជនរងគ្រោះទាំងពីរនាក់ខាងលើពិតជាបានលង់ទឹកស្លាប់យ៉ាងពិតប្រាកដមែនពីព្រោះនៅលើដងខ្លួនសាកសពគ្មានស្នាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ក្រោយការពិនិត្យសាកសពនិងការសន្និដ្ឋានវាយតម្លៃរួចកម្លាំងផ្នែកជំនាញនិងលោកគ្រូពេទ្យជំនាញបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


