ព័ត៌មានជាតិ
លោក ប្រាក់ សុខុន ៖ ទូតសិង្ហបុរី បានចូលរួមលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងថា ការផ្តល់ គ្រឿងឥស្សរិយយស ថ្នាក់មហាសេនា ដល់ឯកអគ្គរដ្ឋទូតសិង្ហបុរី ដោយសារតែលោកបានខិតខំ ចូលរួមពង្រឹងពង្រីក និងលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។
ការលើកឡើងរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងខណៈលោកធ្វើជាតំណាងរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ជូនលោក មៃ ឃើល៍ តាន់ កេង ស្យុង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិបេសកកម្មការទូត នៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងការបរទេស។

មានប្រសាសន៍នៅក្នុងពិធីនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា ហើយទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនាពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់លោកក្នុងការពង្រឹងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិរបស់លោក មៃ ឃើល៍ កេង ស្យុង គឺកម្ពុជា និងសឹង្ហបុរី សម្រេចបាននូវសមិទ្ធផលជាច្រើនដូចជា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាបន្តបន្ទាប់ ការកើនឡើង នៃទំហំពាណិជ្ជកម្មទ្វេភាគី ទំហំវិនិយោគរបស់សិង្ហបុរី នៅកម្ពុជា ព្រមទាំងបានរៀបចំឲ្យមានព្រឹត្តិការណ៍ Street Art Fest++ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងសិង្ហបុរី ជាដើម៕
អត្ថបទ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


